EDEN HAZARD នឹងត្រូវធ្វើការច្រានចោល ក្នុងការប្រកួត PAOK Salonika ក្នុងក្របខណ្ឌ Europa League ដែលនឹងចាប់ផ្តើមនៅរាត្រីទៀបភ្លឺឈានចូលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៣៖០០ នាទី ដោយសារតែបញ្ហា របួស ។
ខកខានការប្រកួតក្នុងក្របខណ្ឌនេះក្តី វាមិនមែនជាបញ្ហាចោទធ្ងន់របស់តោខៀវនោះទេ ទោះបីជាចាញ់ក្លិប Paok ព្រោះថា តោខៀវមានពិន្ទុពេញទៅហើយ ដែលអាចបន្តដំណើរទៅមុខទៀត ។ ប៉ុន្តែសម្រាប់កីឡាករសញ្ជាតិបែលហ្សិកនេះ នឹងត្រូវរាប់បញ្ចូលលេងជាមួយ Fulham នាថ្ងៃសោរ៍ សប្តាហ៍នេះ ។
គ្រូបង្វឹក Maurizio Sarri បានថ្លែងមុនការប្រកួតក្នុងតុសិន្និសីទកាសែតថា Hazard នឹងត្រូវសម្រាក នាសប្តាហ៍នេះ តែត្រូវលេងនាចុងសប្តាហ៍នេះវិញ នៅលើទឹកដីអង់គ្លេស ។
គ្រូបង្វឹកអ៊ីតាលីនេះបានបង្ហើបថា របួសរបស់កីឡាករបែលហ្សិកនេះ មិនធ្ងន់ធ្ងរនោះទេ ហើយគាត់ក៏មិនលេងនៅថ្ងៃស្អែកនេះដែរ តែយើងនឹងដាក់គាត់នៅលីគអង់គ្លេស៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ