តាមរយៈសារព័ត៌មាន Khaosod ដែលបានចេញផ្សាយនៅពេលថ្មីៗនេះឱ្យដឹងថា ព្រះមហាក្សត្រី ស៊ិរិគិត៍ ព្រះបរមរាជិនីនាថនៃរាជ្ជកាលទី 9 បានសព្វព្រះហឬទ័យ ព្រះរាជទានការតំឡើងល្ខោនខូនថៃ នៅក្នុងរូបភាពប្រណីត និងទំនើបកម្មបែប 4D ។
សរុបជារួមនៃការតំឡើងរឿងល្ខោនខូនថៃ ជាការដកស្រង់នូវឈុតឆាកសំខាន់ៗនៅក្នុងរឿង រាមាយណៈ ដែលធ្វើឱ្យមានសភាពមហាសាលជាងមុន ដូចជា គ្រឿងអលង្កា ពណ៌សម្លៀកបំពាក់ ឆាកសម្ដែង គ្រឿងបុស្សបុក ព្រះទីនាំង ភ្លើងពណ៌ បច្ចេកទេសសំឡេង និងគ្រឿងលម្អជាច្រើនទៀត ដែលនាំឱ្យរូបភាពនៃឈុតឆាកនៅពេលទស្សនាកាន់តែដិតជាប់អារម្មណ៍ និងដូចទិដ្ឋភាពពិតៗនាសម័យកាលបុរាណ។
គួរបញ្ជាក់ផងថា ការសព្វព្រះរាជទានតំឡើងល្ខោនខូនថៃ ឱ្យមានភាពទំនើប បានញាំងដល់ការជំរុញនៃការផ្សព្វផ្សាយល្ខោនបុរាណថៃនេះ ទៅកាន់ពិភពលោកបានយ៉ាងវិសេសវិសាលថែមទៀត។
សូមទស្សនារូបភាពទាំងឡាយខាងក្រោមនេះ ៖









