ធ្លាយឈ្មោះអ្នកលើកពាន Ballon d’Or 2018

0

សម្រាប់កម្មវិធីប្រកាស​អ្នកឈ្នះពាន The Ballon d’Or 2018 នឹងធ្វើឡើងនាថ្ងៃទី​៣ ខែធ្នូ ឆ្នាំ២០១៨ ក៏ស្រាប់តែ​ធ្លាយឈ្មោះ​កីឡាករ ដែលត្រូវលើកពាន ។​
វិទ្យុអេស្ប៉ាញ បានធ្វើការចេញផ្សាយថា Luks Mordic នឹង​ឈ្នះពាន កីឡាករឆ្នើមបំផុត​របស់ពិភពលោក ហើយ កីឡាករ​ដែលតាមពីក្រោយ គឺ Cristiano Ronaldo នៅលេខរៀងទី​២ ហើយ Antoine Griezmann ស្ថិតនៅលេខរៀងទី​៣ ។​
កីឡាករបម្រើរបស់ក្រូអាត និងក្លិប Real Madrid ត្រូវបានប្រភពខាងលើបន្តថា បានបំបែកកំណត់ត្រាថ្មី យកឈ្នះ Messi និង Ronaldo ក្នុងរយៈពេល ១០ឆ្នាំកន្លងមក ដោយលើកពាន Ballon d’Or ជាផ្លូវការ​។
ទោះបីជាយ៉ាងណាសប្តាហ៍កន្លងទៅ សារព័ត៌មានបរទេសជាច្រើនបានលើកឡើងថា Luka Modric, Kylian Mbappe និង Raphael Varane ជា​អ្នកដែលស្ថិតក្នុងបញ្ជីចុងក្រោយបីនាក់ ដែលត្រូវចូលរួមបោះឆ្នោត​ដើម្បីត្រៀមលើកពានខាងលើ ។
ការលើកឡើងផ្សេងៗគ្នានេះ វាគ្រាន់តែជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ ខណៈដែលព័ត៌មានផ្លូវការ​រងចាំការផ្សាយពីគេហទំព័រ របស់ FIFA ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ