ស្រ្តីវ័យចំណាស់ដែលល្បីល្បាញលើបណ្តេញសង្គម មានរហស័នាមថា យាយក្រវីសក់ បានធ្វើការច្រានចោលនូវចំណងស្នេហា បោះចោលចាស់ ស្រវ៉ាចាប់ថ្មី ។
សារព័ត៌មាន Tvpool ដែលទើបចេញផ្សាយនៅថ្ងៃទី 28 ខែវិច្ឆិកា ឆ្នាំ 2018 បានឲ្យដឹងថា បន្ទាប់ពីតារាល្បីនៅលើបណ្ដាញសង្គមហ្វេសប៊ុក ដែលគ្រប់គ្នាហៅថា យាយក្រវីសក់ មួយនេះ ត្រឡប់មកពីសម្ដែងនៅប្រទេស ហ្វីលីពីន វិញ ក៏ស្រាប់តែធ្លាយដំណឹងថា យាយនេះ បានបែកបាក់ស្នេហាជាមួយគូស្នេហ៍ចាស់ ហើយបានទាក់ទងគ្នាជាមួយប្រុសក្មេង ពោលគឺ អ្នកគ្រប់គ្រង និងរៀបចំដំណើរទៅសម្ដែងនៅ ហ្វីលីពីន ។
យ៉ាងណាមិញ អ្នកនាង ស៊ិតាង បួថង ហៅយាយក្រវីសក់ បានប្រាប់អ្នកសារព័ត៌មានថៃ ការពិតទៅរូបគាត់ជាមួយស្វាមី មិនបានចែកផ្លូវគ្នាទេ គ្រាន់តែមួយរយៈកាលនេះ មានការងារច្រើនត្រូវធ្វើ ទើបបានជា ពួកគាត់មិនបានបង្ហាញខ្លួននៅក្នុងកម្មវិធីនិមួយៗរួមគ្នាដូចកាលមុន ដែលអ្នកគ្រប់ឧស្សាហ៍បានឃើញនៅក្នុងវីដេអូលើហ្វេសប៊ុក ។ ណេតអាយដលដដែលនេះ បានរៀបរាប់ទៀតថា ស្វាមីរបស់ខ្លួនមានក្ដីបារម្ភខ្លាំងចំពោះការទទួលការងារច្រើន ដោយតែខ្លូនមានវ័យ 57 ឆ្នាំទៅហើយ ព្រួយខ្លាចប៉ះពាល់ដល់សុខភាព ។
យាយក្រវីសក់ បញ្ជាក់ថា ក្រោយពីបញ្ចប់ការសម្ដែងភាពយន្ដខ្នាតធំរួមគ្នាជាមួយស្វាមី ខ្លួនបានទទួលការងារតែសមល្មមតែប៉ុណ្ណោះ ដែលទទួលបានតម្លៃខ្លួនដល់ទៅ សែនបាតក្នុងមួយកម្មវិធី ហើយចង់យកឱ្យកាសសម្រាករៀបចំសុភមង្គលក្នុងគ្រួសារឡើងវិញផងដែរ ៕


