Hazard និយាយពីផែនការចាកចេញពី Chelsea នឹងក្លិបគោលដៅត្រូវទៅ

0

Eden Hazard បានបង្ហាញថាគាត់នឹងមិនចូលរួមជាមួយក្រុម PSG នោះទេ ព្រោះថាក្លិបនេះ​ហាក់មិនចង់បានគាត់ ។​
កីឡាករសញ្ជាតិបែលហ្សិករូបនេះបានចូលរួមលេង​ជាមួយតោខៀវ នៅឆ្នាំ ២០១២ ពីក្រុម Lille របស់បារាំង ហើយក៏គ្មានគម្រោងវិលទៅកាន់ Ligue 1 ​ដែរ​។​
ស្របពេលជាមួយគ្នានេះដែរ គាត់បានច្រានចោល លទ្ធភាពចាកចេញពី តោខៀវ Chelsea នៅខែមករា ខាងមុខ ប៉ុន្តែគាត់នឹងពិចារណាក្នុងការ​ផ្លាស់ប្តូរចេញពីពហុកីឡដ្ឋាន Stamford Bridge នៅរដូវកាលក្រោយ ។
Eden Hazard​ ជាកីឡាករ​ថ្លៃទី​២ ដែលតោខៀវ​នាំយកមក ក្នុងតម្លៃ ៣២លានផោន ។
បង្ហាញខ្លួនលើកញ្ចក់ទូរទស្សន៍ French Canal Football Club ដោយលោកលើកឡើងថា ខ្ញុំមិនអាចមើលឃើញខ្លួនឯងចាកចេញនៅខែមករាទេខ្ញុំនឹងមិនធ្វើបែបនោះទៅកាន់ក្លិបនិងអ្នកគាំទ្រឡើយ»។ ម្យ៉ាងទៀតខ្ញុំមានមួយឆ្នាំទៀត រហូតដល់ខែមិថុនា រដូវកាលក្រោយ។
លោកក៏បានលើកឡើងថា លោកនឹងមិនចូលរួមជាមួយ PSG នោះទេ ប៉ុន្តែបើមានឱកាសត្រលប់ទៅកាន់ទឹកដីបារាំងវិញ គឺនឹងចូលរួមជាមួយ Lille ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ