Pep Guardiola បានបញ្ជាក់ថា កីឡាករ Phil Foden អាចនឹងត្រូវចាប់ផ្តើមលេងនៅពេលដែលក្លិប Man City ត្រូវប៉ះជាមួយ Lyon នៅក្នុងក្របខណ្ឌ Champions League ។
ក្លិបមេឃខៀវនឹងត្រូវបាត់បង់កីឡាករសំខាន់បីរូបមាន Bernardo Silva , Ilkay Gundogan និង Kevin De Bruyne ផងដែរ។
Foden កន្លងទៅលេងបានបីនាទីប៉ុណ្ណោះ ក្នុងក្របខណ្ឌ Champions League ហើយក៏បានបង្ហាញខ្លួនលេងជាកីឡាករបម្រុង ៧លើក ក្នុងក្របខណ្ឌលីគកំពូលអង់គ្លេសនារដូវកាលនេះ។
គ្រូបង្វឹក Guardiola បានលើកឡើងថា កីឡាករអាយុ ១៨ឆ្នាំរូបនេះ គួរតែលេងក្នុងផ្នែកមួយ ដែលត្រូវប៉ះជាមួយក្រុម Lyon ហើយក្លិបអង់គ្លេសនេះ ស្ថិតនៅកំពូលតារាង ឈ្នះបីពិន្ទុឆ្ងាយដាច់ពីក្រុម មកពី League 1 ។
លោក Guardiola បានថ្លែងក្នុងសន្និសីទកាសែតថា «នៅពេលដែល Phil បានបង្ហាញខ្លួននៅក្នុងការប្រកួតមុនបើករដូវកាល ខ្ញុំពិតជាចាប់អារម្មណ៍ខ្លាំងណាស់ ហើយពេលនេះគាត់មានភាពខ្លាំងក្លា ដែលអាចលេងជាមួយយើង ដោយគ្មានការសង្ស័យនោះទេ» ។ នោះហើយជាមូលហេតុដែលគាត់ត្រៀមខ្លួនជាស្រេចសម្រាប់ការប្រកួតនេះ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ