ភ្នំពេញ៖ នៅទីបំផុតភរិយាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានឧបត្ថម្ភដល់ តារាកំប្លែងនាយក្តិប និងអ្នកគ្រូគង់ ណារី ដែលកំពុងដេកព្យាបាលជំងឺនៅមន្ទីរពេទ្យពីរផ្សេងគ្នាក្នុងរាជធានីភ្នំពេញ ។
អ្នកគ្រូគង់ ណារី កំពុងមានបញ្ហាជំងឺរ៉ាំរ៉ៃ សម្រាកនៅពេទ្យលោកសង្ឈ ចំណែកនាយក្តិប បានកើតជំងឺស្លាប់មួយចំហៀង ដោយសារតែបញ្ហា ជំងឺលើសឈាម សម្រាកនៅពេទ្យកាលម៉ែត្រ ។
បើតាមការលើកឡើងរបស់តារាសម្តែង អ៊ឹម ជីវ៉ា នៅលើបណ្តាញសង្គមហ្វេសប៊ុកនៅព្រឹកនេះថា មាតាមនុស្សធម៌ចុះមកជួយហើយតារាកំប្លែងនាយ ក្តិប និង អ្នកគ្រូ គង់ណារី បានទទួលការយកចិត្តទុកដាក់និងឧបត្ថម្ភ ពីសម្តេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ។ កាលពីសៀលថ្ងៃទី 26.ធ្នូ.2018 លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី ១ កាកបាទក្រហមកម្ពុជា បានពាំនាំនូវប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនដែលផ្តាំផ្ញើនូវការសួរសុខទុក្ខចំពោះសិល្បករជើងចាស់ទាំងពីរនាក់ដែលធ្លាប់មានទេពកោសល្យ និងបន្សល់ទុកស្នាដៃសិល្បៈជាច្រើនសម្រាប់មនុស្សជំនាន់ក្រោយ។
បើតាមប្រភពព័ត៌មានក្នុងស្រុក បានបញ្ជាក់ថា ទឹកប្រាក់ដែលសិល្បករទាំងពីររូបទទួលបាន គឺម្នាក់ ១០លានរៀល ៕
Home កម្សាន្ត សិល្បៈកម្សាន្ត នាយក្តិប និង អ្នកគ្រូ គង់ ណារី ទទួលការឧបត្ថម្ភពីភរិយាប្រមុខរាជរដ្ឋាភិបាល