ភ្នំពេញ៖ ហាក់ដូចជាខឹងសម្បារនឹងតួស្រីណាម្នាក់ ផលិតករ និងជាម្ចាស់ផលិតកម្ម លោក ជា ឈីម បានសម្តែងនូវអារម្មណ៍នៅលើគណនី បណ្តាញសង្គមហ្វេសប៊ុក ដែលពាក់ព័ន្ធរឿងដោះដូរខ្លួនដើម្បីភាពល្បី ជាមួយវិធីថោកទាប និងថ្លៃថ្នូរ ។
លោក ជា ឈីម បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកលោកនៅថ្ងៃទី២៦ ខែវិច្ឆិកា ថាខ្ញុំបាទឈ្មោះជាឈីមជាផលិតករនឹងជាCameramanក្នុងអាជីពសិល្បៈជាង30ឆ្នាំមកហើយបើទោះបីជាមិនល្បីល្បាយអីអស្ចារ្យក៏ប៉ុន្តែខ្ញុំមានកេរ្តិ៍ឈ្មោះខ្លះៗដែរ អ្នកទាំងអស់គ្នាអាចសួរតារា មួយណាក៏បានដែរថាតើដើម្បីប្ដូរយកភាពល្បីល្បាញត្រូវ តែប្ដូរខ្លួនជាមួយខ្ញុំជាឈីមមែនទេ ។
លោកបានសង្កេត់ធ្ងន់ថា ប្រុសណាដែលថាមិនចេះខូចខិល ប្រសិនបើជាខ្ញុំចរចាឡើងគ្រែ ជាមួយស្ត្រីឈ្មោះក ក្នុងតំលៃ200$ តែខ្ញុំបែរជាឲ្យគេតែ50$ គឺខ្ញុំជាមនុស្សថោកទាប តែក្នុងករណីនេះមិនទាន់បានឡើងលើគ្រែជាមួយគ្នាផង តើថោកទាបដែររឺទេ។
លោកក៏បានបន្តលើកឡើងពីវិធីដោះដូរដើម្បីភាពល្បីល្បាញរបស់តារាមួយចំនួនផងដែរថា បច្ចុប្បន្នតារាមួយចំនួនតូចហេតុតែចង់បានភាពល្បីល្បាយ តែងតែរកគ្រប់វិធីមិនថាវិធីថោកទាប រឺថ្លៃថ្នូរក៏ដោយអោយតែបានការចាប់អារម្មណ៍ពីទស្សនិកជន៕