កីឡាករ​៣រូប ដែលជាគោលដៅ​របស់ Man City ចង់បាន

0

សម្រាប់ Man City មិនទាន់ស្គាល់ពាក្យចាញ់នោះទេ នៅរដូវកាលនេះ ក្នុងក្របខណ្ឌលីគកំពូលរបស់អង់គ្លេស ហើយគ្រូបង្វឹក Pep Guardiola ក៏កំពុងបន្តយុទ្ធសាស្ត្រ​ឈ្នះៗ ដោយព្យាយាមយកកីឡាករ​ល្អៗលើពិភពលោកមកលេង ជាពិសេសត្រង់តំបន់បម្រើ និងការពារ ។
ជាមួយគោលដៅ​ការពារ​យ៉ាងសំខាន់នោះ ជា​មហិច្ឆិតា របស់ គ្រូបង្វឹកខាងលើ មិនត្រឹមតែចង់ឈ្នះពានធំក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងចង់បានពាន សំខាន់បំផុតគឺ UEFA Champions League ក្នុងឆ្នាំនេះ ហើយក៏បានត្រៀមកញ្ចប់ទឹកប្រាក់ ដើម្បីទិញកីឡាករក្នុងខែមករា ខាងមុខនេះដេរ ។​
ខាងក្រោមនេះដែរ គឺកីឡាករសំខាន់បីរូប ដេល Man City កំពុងព្យាយាម​ដាក់គោលដៅនាំយកមកកាន់ទឹកដីរបស់ខ្លួន ៖

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ

 

#3 Julian Weigl – Borussia Dortmund
កីឡាករ​អាយុ ២៣ឆ្នាំរូបនេះបានជួយឲ្យក្លិប​របស់ខ្លួនឡើងកូដយ៉ាងខ្លាំង នារដូវកាលនេះ ទាំងលីគក្នុងស្រុក និងពានធំ UEFA Champions League ហើយក៏ជាកីឡាករដែលអាចជំនួសតំណែងលេងកីឡាករ Fernandinho បានដូចគ្នា​។​


#2 Frenkie de Jong – Ajax
ខ្សែបម្រើ អាយុ ២១ឆ្នាំនេះ ក៏កំពុងស្ថិតក្នុងប្រអប់កុងត្រាគោលដៅយូរឆ្នាំរបស់ Etihad ខណៈដែល PSG និង Barcelona កំពុងអន្ទង ចង់បាន ។​


#1 Isco – Real Madrid
Isco ត្រូវបានក្លិប Real Madrid តំឡើងថ្លៃកប់ពពកមួយ ដែលក្លិបធម្មតា​ទូទៅមិនអាចទិញបាន មានតែក្លិបយក្ស Man City តែប៉ុណ្ណោះ ដែលអាចមានកញ្ចប់ទឹកប្រាក់ទិញ ស្របពេលដែលគ្រូបង្វឹក Man City បានដាក់គោលដៅរួចរាល់ហើយនោះ៕