Ramos ខឹង​ក្រាវក្រោធពេល Real Madrid ចាញ់​

0

ប្រធានក្រុមដឹកនាំការលេងក្នុងតារាង និងជាខ្សែការពាររឹងមាំ របស់ Real madrid កីឡាករ Sergio Ramos បានបង្ហាញអារម្មណ៍ខឹង ក្រាវក្រោធ ក្រោយក្រុមខ្លួនចាញ់ Eibar 3-0 នាយប់ថ្ងៃសៅរ៍ ។
Sergio Ramos បានប្រាប់គេហទំព័រក្លិបថា យើងបានត្រលប់មកផ្ទះវិញទាំងកំហឹង ព្រោះថា​ពេលដែលយើងបានបំពេញកាតព្វកិច្ចអន្តរជាតិ ជូនជាតិ​បានបង្ហាញពីទំនុកចិត្ត និងភាពអស្ចារ្យ តែពេលនេះយើងបានធ្លាក់ទៅកាន់លទ្ធផលខកចិត្តមួយផ្សេងទៀត ក្នុងការប្រកួតក្រៅទឹកដី ដែលធ្វើឲ្យយើង​បានធ្លាក់ដាច់ឆ្ងាយពីគោលដៅដែលយើងចង់បាន ។​
បើនិយាយពី Eibar ក្នុងការប្រកួតកន្លងមក មិនដែលទទួលពាក្យថាឈ្នះលើក្រុម Real Madrid នោះទេ ហើយនេះជាលើកទី​១ ហើយដែល​ក្រុមនេះ បានឈ្នះ ។​
សម្រាប់ At និង Barcelona ប្រកួតស្មើ 1-1 យប់មិញ ជារឿងល្អបំផុត សម្រាប់ Real Madrid ក្នុងករណីបើឈ្នះ ដោយអាច​ឡើងទៅកាន់លេខរឿងទី ៣ នៃតារាង ចាញ់ ក្រុមកំពូលតារាងតែពីរពិន្ទុប៉ុណ្ណោះ តែលទ្ធផលមិនល្អយប់មិញ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ