ខ្សែការពាររបស់ Spurs កីឡាករ Jan Vertonghen នឹងវិលត្រលប់មកវិញ ក្រោយចាកចេញពីទីលានរយៈពេលពីរខែ ក៏ព្រោះតែមានបញ្ហារបួស ដោយត្រូវលេងជាមួយ តោខៀវ នាថ្ងៃសៅរ៍ស្អែកនេះ ។ នេះជាការលើកឡើងរបស់លោក Pochettino ។
កីឡាករសញ្ជាតិបែលហ្សិកនេះ បានលេងចុងក្រោយកាលពីថ្ងៃទី២៩ ខែកញ្ញា ដោយពេលនោះបានជួយឲ្យក្លិបយកឈ្នះទៅលើ Huddersfield Town ក្នុងលទ្ធផល 2-0 ប៉ុន្តេគាត់ត្រូវបានដកចេញនៅតង់ទី១ ដោយសារមានបញ្ហារបួសសរសៃពួរ ។
បញ្ហារបួសនេះ បានធ្វើឲ្យគាត់ចាកឆ្ងាយពីទីលាន ចាប់តាំងពីពេលនោះ ហើយពេលនេះបានវិលចូលហ្វឹកហាត់វិញ ក្រោយពីការប្រកួតអន្តរជាតិ បានឈប់សម្រាក ។
សម្រាប់ក្លិបមាន់ខ្នាយមាស នឹងធ្វើការទទួលយកការប្រកួតជាមួយ តោខៀវ នាថ្ងៃសៅរ៍ស្អែកតែម្តង មុនការប្រកួតក្តៅគគុក ជាមួយ Arsenal ក្នុងកម្មវិធី derby នាថ្ងៃ២ ខែធ្នូ ។
គ្រូបង្វឹកសញ្ជាតិអាហ្សង់ទីនេះ ខាងលើបាននិយាយថា វាជាដំណឹងល្អដែលគាត់(Jan Vertonghen)បានចូលហ្វឹកហាត់វិញ ជាមួយក្រុម ហើយយើងចាំមើលដល់ថ្ងៃស្អែកថាគាត់ពិតជាបានចូលរួមលេងមួយរយភាគរយឬអត់ ? លោកកបានបន្តថា Jan ជាកីឡាករសំខាន់សម្រាប់ ក្រុមយើង៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ