Paris Saint-Germain កំពុងប្រឈមបញ្ហា ក្រោយពីកីឡាករឆ្នើមរបស់ខ្លួនចំនួនពីររូប មានបញ្ហរបួសក្នុងការប្រកួត មិត្តភាពការពីរាត្រីយប់មិញ នេះ។
Mabappe មានបញ្ហាររបួសស្មាខាងស្តាំ ក្រោយពីប៉ះទង្គិចជាមួយអ្នកចាំទី Martin Campana របស់ អ៊ុយរ៉ូហ្គាយ នៅរាត្រី ៣០ ដោយព្យាយាមលេងបន្ត ប៉ុន្តែត្រូវបានគ្រូបង្វឹកជំនួសដោយកីឡាករ Florian Thauvin វិញ ដើម្បីកុំឲ្យមានបញ្ហាធំដុំ ។
ងាកទៅទៅកាន់កីឡាករ Neymar វិញ ហាក់ដូចជាភ្លាត់ជើងខាងស្តាំ ក្រោយស៊ុតបាញ់ចាបទៅកាន់ក្រុមជម្រើសជាតិ កាមេរ៉ូន នៅនាទីទី៦ ដែលជាហេតុធ្វើឲ្យក្រុមជម្រើសជាតិ ប្រេស៊ីលឈ្នះត្រឹមលទ្ធផល 1-0 ដូចបារាំងផងដែរ។
បញ្ហាកីឡាករពីរូបនេះ កំពុងតែធ្វើឲ្យលោក Thomas Tuchel មានការព្រួយបារម្ភយ៉ាងខ្លាំង ទាំងការប្រកួតក្នុងលីគកំពូលរបស់ បារាំង និង ការប្រកួតក្នុងក្របខណ្ឌ Champions League ជាមួយ ហង្សក្រហមក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត៕
ទស្សនាវីដេអូកីឡាករទាំងពីរមានបញ្ហារបួស ៖
https://www.youtube.com/watch?v=5h-Chm7DLkM
https://www.youtube.com/watch?v=0XyLj_4r_ds