Home ព័ត៌មានកីឡា Maradona ទាក់ទង​ Bolt អ្នករត់ប្រណាំងលឿនលើលោកទៅលេង​ក្លិបខ្លួនដឹកនាំ​

Maradona ទាក់ទង​ Bolt អ្នករត់ប្រណាំងលឿនលើលោកទៅលេង​ក្លិបខ្លួនដឹកនាំ​

0

អ្នករត់ប្រណាំងលឿនបំផុតលើលោកកីឡាករ Usain Bolt មានការផ្លាស់ប្តូរក្លិបដ៏គួរ​ឲ្យភ្ញាក់ផ្អើល ដោយត្រូវទៅលេង​ក្រោមការដឹកនាំ របស់ Diego Maradona ដែលកំពុងដឹកនាំក្លិប Dorados ក្នុងប្រទេស​ម៉ិចស៊ិកូ។
បុរសដែលចោលការរត់ប្រណាំង​ ជាមួយពានជាច្រើនបានចូលរួម​អាជីពជាមួយក្លិប Central Coast Marriners ក្នុងប្រទេស​អូស្ត្រាលី ប៉ុន្តែគាត់ នៅតែស្រមៃចង់ក្លាយជាកីឡាករបាល់ទាត់អាជីពម្នាក់ ។​
ជើងឯកអូឡាំពិក ៨សម័យកាល អាយុ​៣២ឆ្នាំ ត្រូវបានសារព័ត៌មាន Marca បានចុះផ្សាយថា Diego Maradona បានកំពុងព្យាយាម​នាំ កីឡាករសញ្ជាតិចាមៃកា ទៅលេង​ជាមួយក្រុមរបស់គាត់ក្នុងប្រទេស​ម៉ិចស៊ិក។
អតីតកីឡាកររបស់អាហ្សង់ទីនខាងលើបាន តាមដានការប្រកួតរបស់ Bolt ហើយបើនិយាយពីទំនាក់ទំនង​រវាងអ្នកទាំងពីរ​បានក្លាយជាមិត្តជិតស្និទ្ធ និងគ្នា​កាលពីដើមឆ្នាំនេះ​។​
Bolt បានថ្លែងទៅកាន់សារព័ត៌មានថា​ នៅទីនេះមានការស្នើសុំជាច្រើន មានលក្ខណៈពិសេសជាច្រើនណាស់ តែខ្ញុំកំពុងរកអ្វីដែលត្រឹមត្រូវ នឹង​ធ្វើឲ្យប្រាកដជាមួយអារម្មណ៍ដែលបានផ្តោត។​
មុនចូលរួមជាមួយក្រុម​បាល់ទាត់ក្នុងក្របខណ្ឌ A League គាត់បានចូលរួមហ្វឹកហាត់ជាមួយ Borussia Dortmund និងក្រុម Stromsgodet របស់ ន័រវេស ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ

Previous articlePSG ប្រឈមបញ្ហា​ ក្រោយ Mbappe និង Neymar របួសព្រមគ្នាយប់មិញ(មានវីដេអូ)
Next articleវីដេអូ កីឡាករថ្នាលរបស់ Spurs អាយុ​១១ឆ្នាំ​ធ្វើត្រាប់ស្តាយលេងកីឡាករល្បីៗ​