Real ត្រៀមកញ្ចប់ប្រាក់ទិញកីឡាករពីររូបមកពីក្លិបពីរផ្សេងគ្នា​

0

Real Madrid កំពុងឆ្មក់ការទិញ ដោយត្រៀមចាយទុន ៩០លានផោន សម្រាប់កីឡាករ ពីរូបមាន Marcus Rashford និង­Christian Eriksen។​
ក្លិយយក្សអេស្ប៉ាញបានសំឡឹងមើលខ្សែប្រយុទ្ធ រស់ក្លិប Man Utd ដោយបានជួយឲ្យអង់គ្លេស​ឡើងទៅកាន់វគ្គបន្ត ក្នុងក្របខណ្ឌ UEFA Nation League បន្ទាប់ពីឈ្នះក្រូអាត 2-1 ដោយឃើញថា​អាចនឹងជំនួសតំណែងដែលបាត់បង់ របស់ Ronaldo ។​
ទន្ទឹមជាមួយគ្នានេះដែរ ម្ចាស់ជើង​ឯកទ្វីបអឺរ៉ុប ក៏ចង់បានខ្សែប្រយុទ្ធ Eriksen យកមកស្នងតំណែង​របស់ Luka Modric ។​
លោក Santiago Solari គ្រូបង្វឹកថ្មីរបស់ Real ដែលជាអ្នកគាំទ្រលើ Raford កំពុងថ្លឹងថ្លែង ដោយផ្តល់ជូនការស្នើសុំ ៥០លានផោន ។​ ការបោះទុនចង់បានក៏ព្រោះតែឃើញថា កីឡាកររូបនេះលេងល្អ ប៉ុន្តែក្រោមការដឹកនាំរបស់ jose បែរជាលេងបានតិចតួចទៅវិញ ។
Sunsport បានចុះផ្សាយថា Real បានយកចិត្តទុកដាក់សំឡឹងមើលទម្រង់លេងរបស់ Raford ។ ម្យ៉ាងទៀតក្រុម Real ក៏គ្រោងនឹងដេញថ្លៃដោយ បោះកញ្ចប់ប្រាក់ ៤០លានផោន ទិញយក Eriksen ដែលកំពុងជាប់កុងត្រា​ជាមួយ Spurs រយៈពេល ១៨ខែ​ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ