បើយោងតាមរបាយការណ៍បានឲ្យដឹងថា ក្លិបយក្សអ៊ីតាលី Juventus កំពុងសំឡឹងមើលការចាយទុនទ្វេរដង ទិញយកកីឡាករពិរូបគឺ Kylian Mbappe និង Marco Asensio ក្នុងករណីដែលកីឡាករ Dybala និង Mario Mandzukic ចាកចេញពីក្លិប។
ប្រភពព័ត៌មានពីកាសែត Tuttosport បានចុះផ្សាយថា Juventus មិនទទួលយកប្រាក់ក្រោម ១៥០ លានផោនឡើយ ជាមួយតម្លៃខ្លួនកីឡាករ ពីរូបរបស់ខ្លួន ក្នុងនោះ Dybala អាយុ ២៥ឆ្នាំ មានតម្លៃ ១២៤លានផោន និងខ្សែប្រយុទ្ធជើងចាស់របស់ក្រូអាត អាយុ ៣២ ឆ្នាំមានតម្លៃខ្លួន ២៦ លានផោន ។
បើសិនជាតម្លៃក្រោម ១៥០លានផោន Juventus នឹងមិនអនុញ្ញាតិឲ្យពួកគេចាកចេញឡើយ ដើម្បីអមដំណើរ Ronaldo ស្វែងរកភាពរីកចំរើន ។
បើនិយាយពីតម្លៃខ្លួនរបស់ Mbappe វាថ្លៃជាងកីឡាករពីររូបខាងលើទៅទៀត ដែលកំពុងជាប់កុងត្រាជាមួយ PSG តែមិនប្រាកដថា Juventus គ្មានថវិកាទិញនោះទេ ។
ងាកទៅកាន់ Asensio អាយុ ២២ឆ្នាំ បច្ចុប្បន្នតម្លៃខ្លួនចូលខ្ទង់ ១០០ លានផោនដូចគ្នា ប៉ុន្តែក្លិបមិនតែងតែច្រានចោលនូវសំណើរដាក់ដេញថ្លៃ កីឡាកររូបនេះ។
កាលពីខែ សីហា កីឡាករ Asensio បាននិយាយថា ជម្រើសដំបូងរបស់ខ្ញុំគឺនៅ ជាមួយ Real បន្ទាប់ពីនោះអ្នកមិនអាចដឹងថាវាមានរឿងអ្វី កើតឡើង៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ