ក្លិបកាំភ្លើងធំ ត្រូវបានគេរាយការណ៍ថា នឹងប្រឈមមុខធ្វើការប្រកួតប្រជែង ជាមួយក្លិបហង្សក្រហម Liverpool និង ក្លិប Barcelona ដើម្បីកុងត្រាយកកីឡាករសញ្ជាតិប៉ូឡូញ Sebastian Walukiewicz ។
ខ្សែការពារកណ្តាលវ័យក្មេង ដែលកំពុងបោះសំឡេងលើថ្នាលបាល់ទាត់ ជាមួយក្លិប Pogon Szczecin ដោយបានបង្ហាញខ្លួនលេងបានចំនួន ១៣ ប្រកួត ហើយក៏បានធ្វើឲ្យក្លិបធំៗជាច្រើនចាប់អារម្មណ៍លើ។
ប្រភពព័ត៌មាន Mirror បានលើកឡើងថា Arsenal បានព្យាយាមតាមដានរាល់សកម្មភាពលេងរបស់ខ្សែការពារវ័យក្មេងរូបនេះ ជាច្រើនលើកច្រើនសារ អំឡុងការប្រកួតដែលកំពុងចាប់ផ្តើមយ៉ាងក្តៅគគុក។
ប្រភពខាងលើបានបញ្ជាក់ថាលោក Unai Emery នឹងចាយកញ្ចប់ថវិកា យកខ្សែការពារវ័យក្មេងនេះ មកកាន់ទឹកដីអង់គ្លេស ក្នុងទីផ្សារផ្លាស់ប្តូរកីឡាករខាងមុខ។
ទោះជាយ៉ាងណាមានប្រភពបន្តថា កាំភ្លើងធំ នឹងប្រឈមការលំបាកបន្តិច ក្នុងការទាមទារកុងត្រាយកកឡាករអាយុ ១៨ឆ្នាំនេះ។
ក្លិបពីរ Liverpool និង ក្លិប Barcelona ក៏បានដាក់រ៉ាដារ ជាមួយគោលដៅខ្លួន ក្នុងការទិញយក Sebastian Walukiewicz ក្នុងទីផ្សារ ផ្លាស់ប្តូរ នេះដែរ៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ