Man Utd ត្រៀមទិញអ្នកចាំទីជម្រើសជាតិអង់គ្លេសជំនួស DeGea

0
អង់គ្លេស៖ បិសាចក្រហម Manchester United នឹងទិញយកអ្នកចាំទី​ Jordan Pickford ដើម្បីជំនួសតំណែង DeGea ​។
អ្នកចាំទី​សញ្ជាតិអេស្ប៉ាញ កំពុងសំឡឹងមើលការចាកចេញពី ទឹកដី Old Traford ក្រោយពីកីឡាកររូបនេះ​បានច្រានចោល មិនបន្តកុងត្រា ជាមួយក្លិប ។
អ្នកចាំទី​ជម្រើសជាតិ និងជាអ្នកចាំទីអង់គ្លេសលំដាប់ទី​១ Pickford អាយុ​២៤ឆ្នាំ ត្រូវបានក្លិបមើលឃើញថា សាកសមក្នុងការជំនួសតំណែង កីឡាករអេស្ប៉ាញខាងលើ បន្ទាប់ពីបានបង្ហាញខ្លួនលេងលើឆាកអន្តរជាតិបានយ៉ាងល្អ​។
ចំណែក DeGea វិញក៏បានក្លាយជា​គោលដៅរបស់ ក្លិបយក្សអ៊ីតាលី Juventus ដែលនឹងទិញក្នុងរដូវកាលក្តៅនេះ ឬក៏ត្រូវរងចាំរហូតដល់ ការទិញ គ្មាន​កម្រៃសម្រាប់ភ្នាក់ងារទីផ្សារ​។
Pickford ទើបតែបានចុះកុងត្រា​ជាមួយក្លិប Everton ថ្មីៗនេះ ប៉ុន្តែទំនងឱកាស​ផ្លាស់ទៅកាន់ Man Utd ពិបាកក្នុងការទប់ស្កាត់ណាស់ ៕