Real រកឃើញកីឡាករ​ជំនួស Ronaldo

0

ក្រុម Real Madrid បានដាក់សំណើរ ទៅកាន់ Radamel Falcao ដើម្បីជំនួសតំណែង កីឡាករ​ខ្សែប្រយុទ្ធ Ronaldo ដែលបានចាកចេញ ទៅរួមអាជីពជាមួយ Juventus នារដូវកាលក្តៅនេះ ។​
បើយោងតាមគេហទំព័រ Marca បានចុះផ្សាយថា កីឡាករសញ្ជាតិកូឡុំប៊ី នឹងស្ថិតក្នុងបញ្ជីរទីផ្សារ​ផ្ទេរកីឡាករ​ខាងមុខ​របស់ Real Madrid ។​
ជាមួយបញ្ហាដែល Monaco កំពុងជួបប្រទះនេះ ត្រូវបានគេលើកឡើងថា Falcao ចង់ផ្លាស់ប្តូរ​មកកាន់ Real Madrid ដើម្បីជំនួសតំណែង Ronaldo ផងដែរ ទោះបីជាខ្លួនមានអាយុ៣២ឆ្នាំក្តី។​
កន្លងទៅខាង Los Blancos បានផ្សារភ្ជាប់ ជាមួយកីឡាករ Eden Hazard, Neymar និង Kylian Mbappe ក្រោយRonaldo សម្រេចចិត្តចាកចោល ទ្រនំធ្លាប់រួមរស់ជិត ១០ឆ្នាំ៕

ចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ