Neymar ថា​ គ្រូកាំភ្លើងធំនឹងនាំ​ជោគវាសនា​ធំ​សម្រាប់ក្លិប

0

តារាបាល់ទាត់របស់ក្លិប PSG លោក Neymar បានធ្វើជឿជាក់ទៅលើអតីតគ្រូបង្វឹករបស់ខ្លួន លោក Emery ថា​នឹង​អាច​នាំជោគវាសនាល្អ​ជូនក្លិប Arsenal ។
Emery បានមកកាន់កាប់ក្លិប ក្នុងក្របខណ្ឌ​អង់គ្លេស នៅរដូវកាលនេះ ដោយចាប់ផ្តើមការគ្រប់គ្រងយ៉ាងល្អ នារដូវកាលនេះ ធ្វើឲ្យក្លិបអង្គុយ ក្នុងលេខរៀងទី ៥ នៃលីគកំពូលបច្ចុប្បន្នមានពិន្ទុប្រដំប្រសង​ជាមួយក្លិបធំៗ​៤​ផ្សេង​ទៀត ។​
ក្នុងសន្និសីទកាសែត​នាថ្ងៃព្រហស្បត្តិសប្តាយ៍នេះ Neymar បានលើកឡើងថា ពេលនេះវាងាយស្រួលក្នុងនិយាយណាស់ ព្រោះថា Arsenal កំពុងលេងជាមួយទម្រង់ដ៏អស្ចារ្យ ជាមួយដំណើរការយ៉ាងរលូនក្នុងការប្រកួត​ ក៏ព្រោះតែពួកគេមានគ្រូបង្វឹកអស្ចារ្យម្នាក់ ។​ កីឡាករ​ប្រេស៊ីលនេះ បានបន្តថា យើងបានដឹងពីគុណភាពរបស់ពួកគេហើយ ហើយខ្ញុំក៏សប្បាយរីករាយដែរ ដោយកន្លងទៅ បានធ្វើការ​ជាមួយគាត់ ក៏ព្រោះតែគាត់ បានព្យាយាមធ្វើការ​លំបាក​ជាច្រើន ។ ម្យ៉ាងទៀត ខ្ញុំគិតថាគាត់នឹងនាំអ្វីដែលល្អ​ជូនក្រុម Arsenal ជាមួយគុណសម្បត្តិដ៏ធំ​សម្រាប់ក្លិប ខ្ញុំជូនពរគាត់សំណាងល្អ ៕

ចុចចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ