Paulo Dybala បាននិយាយថាគាត់សប្បាយរីករាយខ្លាំងក្នុងការលេង ជាមួយ Ronaldo ហើយមិនចង់ចាកចេញពី Juventus នោះទេ ។
ក្លិប Man Ute បានលេចឭនូវពាក្យចរចាមអារ៉ាមថា បានចាប់អារម្មណ៍លើកីឡាករសញ្ជាតិអាហ្សង់ទីនរូបនេះ ហើយនឹងយកមកចូលរួមលេងជាមួយអតីតរួមក្រុម Paul Pogba ។
Dybala អាយុ ២៥ឆ្នាំ បានជួយឲ្យក្លិបឈ្នះលើ Man Utd 1-0 ក្នុងាការប្រកួតក្រៅទឹកដី Champions League កាលពីខែតុលា បើទោះបីជាតំណែងគាត់បានផ្លាស់ប្តូរ បន្ទាប់ពីការមកដល់ របស់ Ronaldo ក្តី ។
អតីតកីឡាកររបស់ក្លិប Palermo រូបនេះបានស៊ុតបានពីរគ្រាប់ជូនក្លិប ក្នុងចំណោម ៩ ប្រកួតកន្លងទៅ ប៉ុន្តែគាត់បានទទូចថា គាត់គ្មានបំណង ចែកផ្លូវជាមួយក្របខណ្ឌ Serie A នោះទេ ។
ថ្លែងប្រាប់ Mirror Football លោកថា ខ្ញុំគ្មានចំណាប់អារម្មណ៍ក្នុងការគិត លើទីផ្សារផ្លាស់ប្តូរនោះទេ ។ ឥលូវនេះខ្ញុំពិតជាសប្បាយរីករាយ ជាមួយ Juventus ហើយក៏កំពុងផ្តោតអារម្មណ៍ ទៅលើការឈ្នះពាននៅរដូវកាលនេះ ផងដេរ ។
សម្រាប់ Ronaldo បានផ្លាស់មកកាន់ទឹកដី អ៊ីតាលី ដ៏គួរអោយចាប់អារម្មណ៍ ដោយបច្ចុប្បន្នរកបាន គ្រាប់បាល់ចំនួន ៩ រាល់ការប្រកួតទាំងអស់ ។
លទ្ធផលនេះ Dybala បានលើកឡើងថា Ronaldo ទើបតែមកដល់ប៉ុន្តែយើងបានដឹងពីសារៈសំខាន់របស់គាត់ ដែលមានចំពោះគ្រប់ៗគ្នា យើងបានដឹងពីរបៀបគាត់លេង និងធ្វើការ ជាការពិតអ្នកត្រូវតែធ្វើការផ្លាស់ប្តូរ ប៉ុន្តែយើងសប្បាយចិត្ត នឹងបន្តរកគ្រាប់បាល់ជាច្រើនរួមគ្នា៕
ចុចចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ