ភ្នំពេញ៖ ម្ចាស់បទ«កុំដៀលព្រៃវែង» កញ្ញា ច័ន្ទ ម៉ាលីស កំពុងតែសម្ងំរួមរស់ជាមួយបុរសទ្រព្យស្តុកម្នាក់ ដែលជាអ្នកវិស្វករ មកពីបារាំង ជាមួយគម្រោងរាប់សែនដុល្លារ ដែលអាចឲ្យតារាចម្រៀងរូបនេះរស់នៅស្រុកស្រួលពេញមួយជីវិត ។
ស្នេហារវាង បុរសវ័យកៀក៥០សិបឆ្នាំ ជាមួយតារាចម្រៀងវ័យ ២០ផ្លាយច័ន្ទ ម៉ាលីស បានស្គាល់គ្នារយៈពេលជាច្រើនឆ្នាំ តាមរយៈបណ្តាញសង្គម ហើយដើមឆ្នាំកន្លងទៅ បុរសរូបនេះបានហោះមកកាន់ទឹកដីកម្ពុជាទី១ ដើម្បីធ្វើខួបកំណើតឲ្យ តារាចម្រៀង ច័ន្ទ ម៉ាលីស និងទី២ មកបង្ហាញផែនការ ប្លង់ ពាក់ព័ន្ធសំណងជាមួយគម្រោងថវិការាប់សែនដុល្លារ ។
ទំនាក់ទំនងនេះបានស្អិតរមួត ហើយខាងប្រុសក៏បានសម្រេចចិត្តភ្ជាប់ពាក្យ ដើម្បីបញ្ចប់ភាពនៅលីវ របស់តារាចម្រៀងស្រីម្ចាស់បទខាងលើ ខណៈដែលព័ត៌មានផ្លូវការស្តីអំពីការចូលរោងការ មិនទាន់លេចរូបរាងជាផ្លូវការ ។ ទោះបីជាយ៉ាងណា គូស្នេហ៍ឆ្លងទ្វីបនេះ បានបណ្តើរគ្នា ដូចប្តី ប្រពន្ធទៅហើយ ទៅណាទៅជាមួយគ្នា ហើយក៏បានដឹកដៃគ្នាធ្វើបុណ្យ និងហោះទៅកម្សាន្ត ទៅកាន់ប្រទេសថៃ ផងដែរ ។
ចំណងស្នេហានេះ បានធ្វើឲ្យ ច័ន្ទ ម៉ាលីស រីកមុខដូចគ្រាប់ជី លែងស្គាល់ពាក្យថាពិបាកអត់ថវិកាចាយ រស់នៅលើកំណរសុខ ជាមួយអនាគតប្តីចាស់ តែចាស់ថ្នាក់ថ្នម៕





