Jose Mourinho កាន់តែរងនូសម្ពាធធ្ងន់ធ្ងរ បន្ទាប់ពី Man Utd បន្តដំណើរដើរថយក្រោយ ដោយបច្ចុប្បន្នស្ថិតនៅលេខរៀងទី៨ នៃតារាង ដោយចាញ់ពិន្ទុ Man City ចំនួន ១២ បន្ទាប់ពីចាញ់ 3-1 កាលពីថ្ងៃអាទិត្យ ។
Man Utd ច្បាស់ហើយកំពុងប្រឈមបាត់បង់តំណែង ស្ថិតក្នុងកំពូលតារាងទាំង ៤ ហើយនឹងបាត់បង់ការលេងក្នុងក្របខណ្ឌ Champions League នារដូវកាលក្រោយ។
ត្រង់ចំណុចនេះ នឹងធ្វើឲ្យ Mourinho អាចនឹងត្រូវក្លិបបណ្តេញចេញឆាប់ ក្នុងទីផ្សារដោះដូរ ខណៈដែលនាយកប្រតិបត្តិរបស់ក្លិប នៅតែសរសើរ ចំពោះគ្រូបង្វឹក Spurs លោក Mauricio Pochettino ប៉ុន្តែពិបាកក្នុងការនាំយក ខណៈដែលលោកកំពុងស្អិតរមួតជាមួយក្លិប តាមរយៈកុងត្រានោះ ។
ទាំងក្រុម Man Utd និង Real Madrid ចង់បានគ្រូបង្វឹកអាហ្សង់ទីនអាយុ ៤៦ឆ្នាំរូបនេះ ប៉ុន្តែប្រធានក្លិបមាន់ខ្នាយមាសលោក Daniel Levy បានក្រាញននៀលបង្អាកដំណើររួចរាល់ហើយ៕