ភ្នំពេញ៖ តារាស្រីដែលលែងខ្វល់ខ្វាយរឿងសិល្បៈ វ៉ាង ស្រីណូ មួយខ្យល់មុនត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយថា មានទំនាក់ទំនងស្នេហា ជាមួយថៅកែលក់ត្បូងពេជ្រ នៅសិង្ហបុរី និងរស់នៅទ្រនំធំខ្ទង់ ៦សែនដុល្លារអាម៉េរិកក្នុងបុរីប៉េងហួត ដែលគេហៅថាវីឡាឃ្វីន។
ថ្មីៗនេះដែរ វ៉ាង ស្រីណូ ក៏បានសម្ញែងនូវកាដូជូនអ្នកមានគុណ ជាមួយរថយន្តឡិចស៊ីមួយគ្រឿង ដើម្បីបំពេញបំណងម្តាយ ដែលស្រលាញ់ នូវរថយន្តប្រភេទនេះ ។
វ៉ាង ស្រីណូ បានសរសេរនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «ជូនកាដូឡានថ្មីដល់អ្នកមានគុណ ! ធ្វើបុណ្យទាន់ខែភ្លឺ អ្នកមានគុណស្រលាញ់អី ចង់បានអី បើកូនមានសមត្ថភាពបំពេញបំណងលោកបាន កូននឹងធ្វើវាដើម្បីឲ្យលោកទាំងពីររីករាយភ្លាម! អ្នកមានគុណគាត់មានប្រសាសន៍ថាគាត់ស្រលាញ់ឡាន Lexus ហ្នឹងគាត់មិនចង់បានឡានអីផ្សេងទេ! ទោះឲ្យអាថ្លៃជាងហ្នឹងក៏គាត់មិនយកដែរ! ចឹងមានតែតំរូវតាមចិត្តគាត់កូនស្រលាញ់លោកទាំងពីរ»៕






