Juventus ដាក់កីឡាករល្អ​៣រូប​ឲ្យ Man Utd រើសមួយជាថ្នូរ​ដូរយក Pogba

0

កីឡាករ​សញ្ជាតិបារាំង Pogba កំពុងមានទំនាក់ទំនង វិលទៅកាន់ ពហុកីឡដ្ឋាន Allianz តាមរយៈក្លិបសេះបង្កង់ Juventus ធ្វើការស្នើសុំ ដល់ក្លិប Man Utd ក្នុងជម្រើសដោះដូរ​ជាមួយកីឡាករ Alex Sandro, Mario Mandzukic ឬ Medhi Benatia ។​
សារព័ត៌មាន Express បានចុះផ្សាយថា Juventus នឹងប្រើប្រាស់តារាបាល់ទាត់របស់គេ ដែលជា​តារាបាល់ទាត់ដ៏មានសក្កានុពល ដើម្បីចរចារ ក្នុងការទិញដូរនេះ ។​
សម្រាប់ Pogba បានចូលរួមជាមួយ Juventus ក្នុងឆ្នាំ ២០១២ បន្ទាប់ពីចាកចេញពីក្លិបលីគកំពូល Man Utd ហើយក៏វិលមកកាន់ Old Traford វិញនៅឆ្នាំ ២០១៦ ។
នារដូវកាលនេះ កីឡាករ​ដែលជួយឲ្យបារាំងលើកពាន World Cup បានបង្ហាញទម្រង់លេង​ល្អសារជាថ្មី ហើយក៏មានទំនាក់ទំនងជាមួយ Jose Mourinho ក្នុងស្ថានភាពប្រសើរឡើងវិញ៕​

 

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕