តារាល្បីៗអាម៉េរិក នាំគ្នា​រើផ្ទះក្រោយពីមានបញ្ហាភ្លើងឆេះព្រៃ​

0

តារាល្បីៗ​ជាច្រើនដូចជា Lady GaGa , Kim Kardashian , Rainn Wilson Melissa Etheridge ក្នុងចំណោម​មនុស្សរាប់ពាន់នាក់ ត្រូវបានជម្លៀស​ខ្លួន​ដោយសារតែភ្លើងឆេះនៅរដ្ឋកាលីហ្វ័រញ៉ា និងបន្តរាលដាលទៅកាន់ Malibu, Calabasas ។​
ក្នុងចំណោមពួកគេផ្ទះរបស់តារា Caitlyn Jenner នៅ Malibu ក៏ត្រូវបានភ្លើងឆេះ ។ ប្រជាជនដែលរស់នៅក្នុងតំបន់ម៉ាលីប៊ូ ត្រូវបានជម្លៀសចេញទាំងស្រុង ហើយ​តារាចម្រៀង Lady Gaga ក៏បានបញ្ជាក់ដូចគ្នា​ថានាងបានជម្លៀកនាងកាលពីព្រឹកមិញ។
Kim Kardashian បាននិយាយថា នាងបានចុះចតពីយន្ត ក្រោយមួយម៉ោង​នៃការទទួលពានព័ត៌មាន​ ដោយប្រមូលគ្រឿងសង្ហារ​រឹម និងវត្ថុមានតម្លៃ ដើម្បីជម្លៀសចេញ​ នៅតំបន់ Calabasas ។​
Kourtney Kardashian​ ប្អូនស្រីរបស់ Kim ក៏បានជម្លៀសគ្រួសាររបស់នាង​ចេញពីតំបន់ Calabasas ខាងលើផងដែរ​។​
Will Smith បាននិយាយថា ផ្ទះរបស់គាត់មានចម្ងាយពីអគ្គីភ័យ ៨គីឡូម៉ែត្រ ដែលធ្វើឲ្យលោកមានការព្រួយបារម្ភ នឹងបានត្រៀមខ្លួនជម្លៀស​គ្រប់ ពេល។​
Orlando Bloom បានសរសេរនៅលើបណ្តាញសង្គមថា នេះគឺជាផ្ទះខ្ញុំកាលពីពីរម៉ោងមុន ។​
គួរបញ្ជាក់ផងដែរថា ភ្លើងឆេះព្រៃនៅខាងជើងកាលីហ្វ័រញ៉ានេះ បានធ្វើឲ្យមនុស្សជាង ៣ម៉ឺននាក់ បានផ្លាស់ទីលំនៅ និងមានមនុស្សជាច្រើននាក់ បានស្លាប់ និង លំនៅដ្ឋាន ៦ពាន់ ត្រូវបានដុតបំផ្លាញ៕