Manchester Derby ចាប់ផ្តើមស្អែកនេះ តើ Man Utd អាច​ទៅរួចទេ ?

0

ព្រឹត្តិការណ៍ជួបគ្នាកក្រើក​សារជាថ្មី Manchester Derby បានចាប់ផ្តើមនៅថ្ងៃស្អែកនេះហើយ រវាងក្លិបជើងខ្លាំងកំពូលតារាង Man City ជាមួយ Man Utd ដែលធ្វើឡើងនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១១ និង​៣០នាទីយប់ ដែលជាម៉ោងក្នុងប្រទេសកម្ពុជា។​

ការប្រកួតកក្រើកនេះ សម្រាប់ Man Utd នឹងធ្វើដំណើរទៅកាន់ពហុកីឡដ្ឋាន Etihad នាថ្ងៃអាទិត្យ ដែលជា​វេលាមួយ ដែលធ្វើឲ្យអ្នកគាំទ្រគិតថា មានការលំបាកខ្លាំង​ក្នុងការប្រកួតនេះ ក៏ព្រោះតែ​ Man Utd ប្រកួតក្នុងលីគ​មានភាពទន់ខ្សោយ ។ ទោះបីជាយ៉ាងនេះក្តី Man Utd បានធ្វើយ៉ាងល្អ ក្នុងការប្រកួតក្រៅទឹកដី ជាពិសេស​តង់ទី​២ និងចុងម៉ោង ។ ជាក់ស្តែងការប្រកួត​ជាមួយ Juvetnus ក្នុងក្របខណ្ឌ Champions League កាលពីរាត្រីថ្ងៃពុធ ធ្វើបានល្អដោយឈ្នះក្នុងលទ្ធផល 2-1 ។
ងាកទៅកាន់ Man City ក្នុងរដូវកាលនេះ ក្នុងលីគកំពូល​អង់គ្លេសធ្វើបានយ៉ាងល្អ ដោយ​មិនទាន់ទទួលស្គាល់ពាក្យថាចាញ់នោះទេ ។​

សម្រាប់ប្រកួតការជួបគ្នាក្នុងព្រឹត្តិការណ៍ Manchester Derby នេះ ៖
ក្លិបធំពីរនេះជួបគ្នាដំបូង នៅឆ្នាំ ១៨៨១ ដោយបានជួបគ្នា ១៧៦ លើក ក្នុងនោះ United ឈ្នះ ៧៣ , Man City ឈ្នះ ៥១ និងក្រុមពីរនេះស្មើគ្នា ៥២ លើក ។​
ការឈ្នះបាក់ទឹកភ្លូកដី ៖
United 1–6 City (1926)
United 0–5 City (1955)
United 5–0 City (1994)
United 1–6 City (2011)

តើវាសនា​របស់ Man Utd នៅថ្ងៃស្អែកទៅជាយ៉ាងណា ?

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕