Arsenal ត្រូវបានគេរាយការណ៍ថា កំពុងសំឡឹងមើល ខ្សែការពារ Medhi Benatia របស់ក្លិប Juventus មកកាន់ Emirates ក្នុងខែមករា ខាងមុខ ហើយក្លិបនេះជាគូប្រជែងយ៉ាងសំខាន់របស់ Man Utd ផងដែរ ។
កីឡាករសញ្ជាតិម៉ារ៉ុក កំពុងមិនមានស្ថិរភាពក្នុងការលេង ក្រោមការដឹកនាំរបស់ លោក Massimiliano Allegri ក្នុងក្របខណ្ឌស៊េរី A រដូវកាលនេះ។
យោងតាម Tuttomercatoweb បានចុះផ្សាយថា ក្លិបកាំភ្លើងធំនឹងនាំគាត់ទៅកាន់ភាគខាងជើងនៃទីក្រុងឡុងដ៍ នារដូវកាលទីផ្សារដោះដូរខាងមុខ ។
វាក៏ត្រូវបានគេបញ្ជាក់ថា Juventus បានបញ្ជាក់តម្លៃរួចរាល់ហើយគឺ ១៣លានផោន សម្រាប់កីឡាករខ្សែការពារអាយុ ៣១ឆ្នាំរូបនេះ ។
Sunsport កន្លងទៅបានចុះផ្សាយថា Jose Mourinho បានព្យាយាមល្បួងយកីឡាកររូបនេះទៅកាន់ Old Trafod ដើម្បីបំពេញចន្លោះប្រហោងផ្នែក ខ្សែការពារកណ្តាល ប៉ុន្តែត្រូវបរាជ័យ ។ទោះបីជាយ៉ាងនេះ កុងត្រាអតីតកីឡាករ Bayern Munich រូបនេះនឹងមានសុពលភាពដល់ឆ្នាំ ២០២០។
Benatia ថាខ្ញុំបានព្យាយាមលេងគ្រប់ការប្រកួត ព្រោះតែមានស្ថិរភាពលេងច្រើន ប៉ុន្តែឆ្នាំនេះខ្ញុំអត់មាននោះទេ ។ លោកថា ស្ថានភាពបែបនេះ បានធ្វើឲ្យលោកមិនសប្បាយចិត្តទាល់តែសោះ ខ្ញុំអាយុ ៣១ឆ្នាំហើយ តែខ្ញុំចង់លេងឲ្យបានច្រើនទៅតាមលទ្ធភាពដែលអាចធ្វើបាន៕
ចុះឈ្មោះ Free នៅទីនេះលេងជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕