Welbeck របួសបាក់​កជើងធ្ងន់ធ្ងរ បញ្ចូនទៅកាន់មន្ទីរពេទ្យ

0

Danny Welbeck ត្រូវបានគេបញ្ចូនទៅកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយពីមានបញ្ហារបួស​បាក់កជើង​អំឡុងការប្រកួត ក្របខណ្ឌ Europa League ដោយត្រឹមតែស្មើ 0-0 ជាមួយ Sporting CP ។ នេះបើតាមការបញ្ជាក់ពីលោក Unai Emery ។​
សម្រាប់អតីតកីឡាករបិសាចក្រហមរូបនេះ ទើបតែត្រូវបានគ្រូបង្វឹកជ្រើសរើសឲ្យដាក់លេង​សារជាថ្មី ក្នុងទឹកដីខ្លួន ក្រោយពីមានការប៉ះទង្គិច​គ្នានោះ ។
គ្រូបង្វឹកកាំភ្លើងធំ Unai Emery បានបញ្ជាក់ថារបួសនេះធ្ងន់ធ្ងរ ប៉ុន្តែយើងកំពុងរងចាំពីទំហំនៃរបួស​កីឡាករ​អាយុ ២៧ឆ្នាំរូបនេះ ។
លោកបានបន្តថា របួសនេះជាដំណឹងអាក្រក់សម្រាប់ក្រុមលោក ។
ក្រៅពីនេះគេក៏ឃើញ Stephan Lichtsteiner ដែលជាខ្សែកាពារ​មានបញ្ហារបួសសាច់ដុំ នៅនាទី១៦ តែគ្រូបង្វឹក​ខាងលើសង្ឈឹមថាមិនធ្ងន់ធ្ងរដូច Welback ។​
បញ្ជាក់ផងដែរថា សម្រាប់ Arsenal នឹង​ទទួលភ្ញៀវ Wolverhampton Wanderers នៅថ្ងៃអាទិត្យវេលាម៉ោង ១០ និង៣០នាទី ក្នុងលីគកំពូល​អង់គ្លេស​៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕