Ronaldo ៖ Man Utd គ្មានបានធ្វើអ្វីយប់មិញ លទ្ធផលឈ្នះជាអំណោយជូន​

0

កីឡាករ Cristiano Ronaldo បាននិយាយថា ក្រុមបិសាចក្រហម Manchester United មិនបានធ្វើអ្វីសោះដើម្បីឈ្នះការប្រកួតនេះ ក្រោយពី​ទទួលបានគ្រាប់បាល់ 2-1 ឈ្នះលើ Juventus កាលពីយប់រំលង​អធ្រាត្រឈានចូលថ្ងៃព្រហស្បត្តិ៍ ។​
កីឡាករ​សញ្ជាតិព័រទុហ្កាល បានជួយឲ្យក្លិបនាំមុខ នៅនាទី ៦៥ ប៉ុន្តែកីឡាករបម្រុង​របស់បិសាចក្រហម Juan Mata បានតាមស្មើវិញ នៅនាទី ៨៦ ហើយ Alex Sandro បានធ្វើឲ្យមានកំហុសបាល់អនហ្គោល ចូលទីខ្លួនឯង នៅនាទី ៩០ ដែលជាហេតុធ្វើឲ្យ Man Utd ឈ្នះ ។​
Ronaldo បានប្រាប់ Sky Sport Italia ថា យើងបានគ្រប់គ្រងការប្រកួត ៩០នាទី ដោយមានឱកាស​ជាច្រើន យើងគួរតែសំលាប់ ដោយស្វែងរកគ្រាប់បាល់ពី ៣ ទៅ ៤ ប៉ុន្តែយើងមិនបានធ្វើដូច្នោះ ដោយបានដាក់ទណ្ឌកម្មធ្ងន់ធ្ងរ ។​
អតីតកីឡាករ Real Madrid រូបនេះ​ថា សម្រាប់ Man Utd មិនបានធ្វើអ្វីនោះទេ ដើម្បីឈ្នះការប្រកួតនោះ អ្នកមិនអាចនិយាយពីសំណាងនោះទេ ព្រោះតែ​អ្នកជាអ្នកដែលត្រូវស្វែងរកសំណាង​ដោយខ្លួនឯង ហើយក្នុងករណីនេះ អាចចាត់ទុក​ជាអំណោយ​ជូន​ពួកគេ ។​
តែទោះជាយ៉ាងណា​យើងលេងបានល្អ នៅតែជាក្រុមដែលស្ថិតនៅកំពូល​តារាងដដែល ដោយមាន ៩ ពិន្ទុ លើស Man Utd ពីរពិន្ទុ ស្ថិតនៅលេខរៀង ទី​២នោះ មាន ៧ ពិន្ទុ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕