Koscielny ជិតវិលចូលទីលាន​សម្រាប់លោក Unai Emery 

0

Laurent Koscielny ជិតត្រលប់មកកាន់វាលស្មៅប្រយុទ្ធវិញហើយ បន្ទាប់ពីអវត្តមានការប្រកួត​រយៈពេល ៣ខែដំបូងសម្រាប់រដូវកាល 2018/19 ។​អតីតកីឡាករជម្រើសជាតិបារាំងរូបនេះ ត្រូវបានក្លិបផ្អាក​ការលេង ក្រោយពីវះកាត់របួស តាំងពីខែឧសភា ។​

លោក Unai Emery បានធ្វើសហមារណកម្មជាថ្មីម្តងទៀត​ជាមួយកីឡាករ​អាយុ ៣៣ឆ្នាំរូបនេះ ដែលបានបង្ហាញខ្លួនចុងក្រោយ ជាមួយក្លិបកាំភ្លើងធំ ក្នុងក្របខណ្ឌ Europa League ដែលប៉ះជាមួយ Atletico Madrid  នៅថ្ងៃទី​៣  ខែ​ឧសភា  ហើយគ្រូបង្វឹកខាងលើថា Koscielny បានត្រៀមខ្លួន រួចរាល់ហើយ ក្នុងការ​ជ្រើសរើសឲ្យលេង​។

សន្និសីទសារព័ត៌មានមួយនៅមុនការប្រកួតក្របខ័ណ្ឌ Europa League នៅថ្ងៃព្រហស្បតិ៍ជាមួយនឹងក្លិប Sporting CP  លោក Emery  ថា “គាត់(Laurent Koscielny )មានអារម្មណ៍ប្រសើរជាងមុននៅក្នុងការហ្វឹកហាត់នីមួយៗ” ។  ហើយគាត់កាន់តែជិតទៅជាមួយយើង​ក្នុងការប្រកួតប្រជែងផងដែរ ។​

ទោះជា ខ្សែការពារកណ្តាលរូបនេះមានលក្ខណៈប្រសើរ ប៉ុន្តែមិនអាចជួយអ្វី​ដល់ក្រុមរបស់ខ្លួនឡើយ ក្នុងការប្រកួតក្នុងក្របខណ្ឌ​អន្តរជាតិខាងលើ ។​សម្រាប់ខ្សែការពារ Konstantinos Mavropanos, Nacho Monreal និង Sokratis Papastathopoulos ក៏មិនទំនងនឹងបង្ហាញខ្លួនលេងនាថ្ងៃព្រហស្បតិ៍ដែរ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕