Man Utd កំពុងព្យាយាមយកកីឡាករឈ្មោះ Ronaldo ទី​២ ដែលកំពុងលេងនៅ Benfica

0

ក្លិបបិសាចក្រហម Man Utd កំពុងបង្ហាញចំណាប់អារម្មណ៍ថ្មីមួយ ទៀត ទៅលើកីឡាករព័រទុហ្កាលផ្សេងទៀត ដែលត្រូវបានគេហៅថា Ronaldo ។​
១៥ ឆ្នាំបន្ទាប់ពីកុងត្រា Cristinao ពី Sporting Lisbon​ បិសាចក្រហម គឺបានយល់ហើយ នឹង​ចង់បានកីឡាករ​ម្នាក់ទៀត ដែលមានទេពកោសល្យ ដូច Ronaldo ។​
ប្រភពព័ត៌មានរបស់ព័រទុហ្កាល ដែលចេញផ្សាយ ពេលនេះ Man Utd គឺបានមើលឃើញកីឡាករព័រទុហ្កាល បន្ទាប់ ដែលជាកីឡាករវ័យក្មេង មានឈ្មោះថា Ronaldo Camara ។​
Ronaldo Camara​ ទើបតែអាយុ ១៥ឆ្នាំ កំពុងលេចធ្លោ ជាមួយក្លិប ដែលមានអាយុ ក្រោម ២០ នៅក្នុងរដូវកាលនេះ ហើយកំពុងបង្ហាញខ្លួន យ៉ាងសកម្មជាមួយក្របខណ្ឌ Uefa Youth League ។​
កើតនៅខែមករា ឆ្នាំ២០០៣ ក៏ជាអំឡុងពេលដែល Ronaldo (ធំ)បានផ្លាស់ទៅកាន់ Old Trafford ។
Ronaldo Camara​ បាននឹងកំពុងជាប់កុងត្រា​ជាមួយ Benfica រហូតដល់ឆ្នាំ ២០២០ ហើយក៏កំពុង​ឈានចូលអាយុ ១៦ឆ្នាំ ដែលជាអាយុ គាត់អាច ចាកចេញពីក្លិបទៅលេង​ជាមួយក្លិបធំៗ នៅតំបន់អឺរ៉ុបបាន ។ មានក្លិបធំ ចាប់អារម្មណ៍គឺ Barcelona , Chelsea ,Man City ជាដើម៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕