Pacquiao ថា គាត់ជិតប្រកួត​សារថ្មីជាមួយ Floyd ក្រោយជួបគ្នានៅជប៉ុន​

0

Manny Pacquiao បានបង្ហើបថា​គាត់ជិត​ឈានដល់ដំណាក់កាល ត្រូវប្រកួត​សារជាថ្មីជាមួយ Floyd Mayweather ហើយអាចនិយាយបាន ថា​គាត់មិនអាចចូលនិវត្តន៍ទាំង​ចិត្តគំនិតគ្មានសន្ថិតភាព ក្រោយការប្រកួតចាញ់ នៅ Las Vegas កាលពីឆ្នាំ ២០១៥ នោះ ។​
Mayweather និង Pacquiao ខានជួបគ្នា៣ឆ្នាំទៅហើយ បើរាប់ពីឆ្នាំ ២០១៥ មក ហើយក៏ជាការប្រកួតក្នុងលក្ខណៈប្រវត្តិសាស្ត្រ ដែលរកចំណូលបានច្រើនបំផុត ជាមួយទំហំទឹកប្រាក់ ៤៧០ លាន​ផោន ។​
Pacquiao ដែលមានអាយុ៣៩ ឆ្នាំ​រូបនេះ បានជឿជាក់គាត់នៅតែមានគូប្រជែង សម្រាប់ការប្រកួត មុននឹងគាត់សម្រេចចិត្តបញ្ចប់អាជីព រយៈពេល ២៣ឆ្នាំមកនេះ ។​
Mayweather Jr អាយុ ៤១ឆ្នាំ បាននិយាយក្នុងសន្និសីទកាសែត នៅទីក្រុងតូក្យូកាលពីថ្ងៃម្សិលមិញថា គាត់នឹងវិលវិញ ជាមួយការប្រកួត មិនទាន់ស្គាល់ពាក្យថាចាញ់ ដោយត្រូវជួបកីឡាករ អាយុ ២០ឆ្នាំមកឈ្មោះ Tenshin Nasukawa នៅថ្ងៃទី​៣១ ខែធ្នូ ដែលជាថ្ងៃឆ្លងឆ្នាំសកលនោះ ។
Pacquiao ថា Mayweather កំពុងត្រៀមខ្លួន​ដើម្បីឆ្លងកាត់ការប្រយុទ្ធជាថ្មី មុននឹង​ជួបគ្នា​ជាថ្មី ជាលើកទី​២ ។ គាត់បានវិលវិញ ដូច្នេះ យើងអាចនិយាយបានថា យើងនឹងមានការប្រកួតជាមួយគ្នា ។ យើងបានជួបគ្នានៅជប៉ុនហើយបាននិយាយថា យើងគួរតែជួបគ្នា ប៉ុន្តែមិនពេលនេះ នោះទេ គឺក្នុងអំឡុងខែមករា​ ។​
«ខ្ញុំបានប្រាប់គាត់ថា ខ្ញុំមានខ្សែក្រវ៉ាត់ ហើយខ្ញុំពាន » Pacman ប្រាប់ទៅ Floyd ។ លោកបានបញ្ជាក់ថា លោកមិនអាចចូលនិវត្តន៍ ដោយក្នុងចិត្ត គ្មានសន្តិភាពនោះទេ ៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕

Floyd និង Tenshin Nasukawa