Arsene Wenger វិលត្រលប់ដឹកនាំ​ក្លិបនៅដើមឆ្នាំ២០១៩

0

លោក Arsene Wenger បានធ្វើការបង្ហើបឲ្យដឹងថា លោកនឹងវិលត្រលប់មកវិញក្នុងវិស័យបាល់ទាត់ ដែលចាប់ផ្តើមនៅឆ្នាំ ២០១៩ ប៉ុន្តែគាត់មិនបានបង្ហាញគោលដៅ​ក្លិបដែលត្រូវទៅនៅឡើយ ។​
គ្រូបង្វឹក​អាយុ ៦៩ឆ្នាំរូបនេះ បានចាកចេញពីការប្រកួត ក្រោយចាកចេញពី​ក្លិបកាំភ្លើងធំ កាលពីចុងរដូវកាលមុន បន្ទាប់គ្រប់គ្រង ក្លិបធំមួយនេះ អស់រយៈពេល ២២ឆ្នាំ ។​
បុរ​សសញ្ជាតិបារាំងរូបនេះ កំពុងមានទំនាក់ទំនងជាមួយ ក្លិប Real Madrid បន្ទាប់ពី Julen Lopetegui ត្រូវបានគេបណ្តេញចេញពីតំណែង ។
នៅពេលដែលមានការចោទសួរពី Sky Sports អំពីការវិលត្រលប់មកវិញនៃវិស័យបាល់ទាត់ ជាពិសេស​ការដឹកនាំនោះ លោក បាននិយាយថា «ពិតណាស់នៅដើមឆ្នាំ ២០១៩» ។​
លោកបានបន្តថា ពេលនេះខ្ញុំសម្រាកបានល្អហើយ ខ្ញុំមើល​បាល់ទាត់ច្រើនណាស់ ហើយនិយាយឲ្យស្រួលស្តាប់ច្រើនដងទៅខ្ញុំមិនបន្តនៅអង់គ្លេសទេ ព្រោះខ្ញុំបានចំណាយពេលច្រើនរួចហើយនៅទីនោះ អ៊ីចឹងគួរតែរកកន្លែងផ្សេង តែពេលនេះគោលដៅតែត្រូវទៅខ្ញុំមិនអាចប្រាប់អ្នកនោះទេ ព្រោះតែមិនទាន់ដឹង៕

ចុះឈ្មោះ Free នៅទីនេះលេង​ជាមួយ Win2888 ជាមួយការភ្នាល់បាល់ដ៏សំបូរបែប ដោយលេងចាប់ពី ១ដុល្លារឡើងទៅ ៕