គ្រូបង្វឹក ៤រូប​ត្រូវក្លិប Real Madrid បណ្តេញចេញក្រោយដឹកនាំក្លិបបរាជ័យរាប់ពីអំឡុងឆ្នាំ២០០០

0

Julen Lopetegui បានដឹកនាំក្រុម Real Madrid លេងត្រឹមតែ ១៤ប្រកួតតែប៉ុណ្ណោះ ដោយមិនបានបង្ហាញសញ្ញាល្អណាមួយថាឈានដំណើរ ទៅរកភាពជោគជ័យ ផ្ទុយទៅវិញ​ធ្វើឲ្យក្រុមម្ចាស់ជើងឯកទ្វីបអឺរ៉ុបនេះ កាន់តែមានភាពធ្ងន់ធ្ងរ ក្នុងលីគកំពូលថែមទៀតផង ។

Real Madrid ក្រោយចាញ់ Barcelona 1-5 បានធ្លាក់ទៅកាន់លេខ ៩ នៃតារាង ដោយចាញ់ក្លិបអ្នកមានបុណ្យ Barcelona នេះ ៧ ពិន្ទុ ។ លទ្ធផលនេះ បានសបញ្ជាក់ថា Julen Lopetegui  មានសមត្ថភាពមិនដល់ក្នុងការដឹកនាំក្រុម ខណៈដែលក្លិបនេះ ត្រូវការតែម្យ៉ាងគឺភាពឈ្នះជាមួយ គ្រូបង្វឹកដែលមានសមត្ថភាពខ្ពស់ ។​

ខាងក្រោមនេះ​ជា បុរស ៤នាក់ដែលដឹកនាំក្រុមអធិរាជស Real Madrid បរាជ័យ រាប់អំឡុងឆ្នាំ ២០០០ មក ៖

CARLOS QUEIROZ (JUNE 2003 – MAY 2004)

គ្រូបង្វឹកដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញ ធ្វើការក្រោមការដឹកនាំរបស់ Alex Ferguson នៅ Man Utd នោះ នោះគឺ CARLOS QUEIROZ ដោយត្រូវបានគេជ្រើសរើសឲ្យជំនួសតំណែង  Vicente del Bosque នៅពហុកីឡដ្ឋាន Bernabeu ។​ សមត្ថភាពគ្រូបង្វឹកនេះ អាចដឹកនាំក្រុម បានក្នុងលីគកំពូលអេស្ប៉ាញ ប៉ុន្តែផ្ទុយទៅវិញ គ្មានលទ្ធភាពដឹកនាំការលេងនៅ Champions League ក៏ត្រូវបាន​ក្លិបដកតំណែង​ចោលដូចគ្នា​។

JOSE ANTONIO CAMACHO (MAY 2004 – SEPTEMBER 2004)

គ្រូបង្វឹករូបនេះបើនិយាយឲ្យចំទៅជាអតីតកីឡាករ​ Real Madrid ដោយលេងបាន ៤១៤ ប្រកួតជាមួយក្លិប ប៉ុន្តែក្រោយចូលកាន់តំណែងជំនួស QUEIROZ  ក៏ឃើញថា ជាប់កំណត់ត្រា​ដឹកនាំខ្លីជាងគេរាប់តាំងពីឆ្នាំ ១៩២៩  មក ក្រោយគាត់បានបង្ហាញការដឹកនាំ ដោយ Bayer 04 Leverkusen  0-3 Ban ពាន  UEFA Champions League និងចាញ់  0–1 ជាមួយក្រុម Espanyol  ហយ ៤ថ្ងៃបន្ទាប់គាត់ក៏បានចាកចេញ ។​

RAFAEL BENITEZ (JUNE 2015 – JANUARY 2016)

គ្រូបង្វឹករូបនេះក៏មិនខុសពីគ្រូបង្វឹកផ្សេងៗ​ទៀតដែរ  ក្រោយលោកបានចាញ់ការប្រកួត 4-0 ក្នុងការប្រកួត Clasico ជាមួយ Barcelona នោះ ។​

JULEN LOPETEGUI (JUNE 2018 – OCTOBER 2018)

៤ខែនៅទីនេះ មាន១៤ ប្រកួត គ្រូបង្វឹកខាងលើធ្វើមិនបានជោគជ័យ ជាពិសេសការប្រកួតចុងក្រោយចាញ់ Barcelona 5-1 និងបរាជ័យបន្តបន្ទាប់ ទាំងការប្រកួតក្នុងលីគ និង Champions League ក៏ត្រូវបានក្លិបបណ្តេញចេញម្សិលមិញ ថ្ងៃទី ២៩ ខែតុលា ឆ្នាំ​២០១៨ ៕

 

ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!