អតីតគូស្នេហ៍លោក ស៊ុក សុភា កញ្ញា ខៀវ សុខារ៉ាវី ថ្មីៗនេះបានធ្វើឲ្យទស្សនិកជន ក៏ដូចជាអ្នកគាំទ្រនាងភ្ញាក់ផ្អើល ក្រោយនាងបានប្រកាសថារៀបការ ទាំងភ្ជាប់ជាមួយរូបភាពឈរជញ្ជក់មាត់ជាមួយបុរសម្នាក់ ។
មួយរយៈធំបានបាត់មុខឃ្លាតឆ្ងាយពីសិល្បៈ ហើយក៏បានងាកមកបង្អើលមួយឆាវវិញ ក្រោយល្បីចែកផ្លូវស្នេហា ជាមួយអ្នកមានទ្រព្យស្តុក និងតំណែងធំម្នាក់ ក៏ស្រាប់តែធ្លាយរូបភាព និង Status ថានាងរៀបការដូច្នេះ ដែលសបញ្ជាក់ថា នាងបានរកឃើញដៃគូជិវិតពិតហើយ ។

នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ ខៀវ សុខារ៉ាវី បានធ្វើឲ្យមានការភ្ញាក់ផ្អើលជាថ្មី បន្ទាប់ពីនាងបានបង្ហោះរូបភាព អមដោយពាក្យមួយឃ្លា មានអត្ថន័យចាក់ដោត ក្នុងបណ្ដាញសង្គមរបស់ខ្លួនថា «ទីបំផុត ពួកយើងក៏បានរៀបការជាមួយគ្នា» ក្នុងនោះក៏មានភ្ជាប់ ជាមួយនឹងរូបភាពបឺតមាត់ ជាមួយនឹងបុរសម្នាក់ ប្រកបដោយភាពស្និទ្ធស្នាល ជាទីបំផុត ធ្វើឲ្យបុរសជាច្រើនសោកស្តាយផងដែរ៕
