ប្រធានក្លិប Juventus លោក Andrea Agnelli បាននិយាយថាគាត់នឹងគាំទ្រ Ronaldo នៅពេលដែលគាត់ប្រឈមមុខនឹងការចោទប្រកាន់ ពីបទរំលោទសេពសន្ថវៈ។
នាង Kathryn Mayorga បានចោទប្រកាន់ Ronaldo ពីបទរំលោភសេពសន្ថវៈនាង នៅក្នុងសណ្ឋាគារ១នៅ Las Vegas កាលពីឆ្នាំ ២០០៩ ប៉ុន្តែកីឡាករព័រទុហ្កាលរូបនេះ បានធ្វើការបដិសេធយ៉ាងម៉ឺងម៉ាត់តែម្តង។
កាសែត Der Spiegel របស់អាល្លឺម៉ង់ បានបោះពុម្ពផ្សាយលើកដំបូងថា Ronaldo បានចំណាយ 375 000 ដុល្លារអាម៉េរិក ទៅកាន់នាង Kathryn Mayorga កាលពីឆ្នាំ ២០១០ ក្នុងកិច្ចព្រមព្រៀង ឯកជន ដែលរារាំងនាងឲ្យមិនឲ្យទម្លាយជាសាធារណៈ ។
នាង Mayorga បានដាក់ពាក្យបណ្តឹងលុបកិច្ចព្រមព្រៀងនោះ ចោល ខណៈដែល ប៉ូលីស Las Vegas បានបើកការស៊ើបអង្កេតឡើងវិញ។
លោក Peter Christiansen មេធាវិរបស់ Ronaldo បានបញ្ជាក់ថា ការបង់ប្រាក់បានធ្វើឡើងចំពោះ Kathryn Mayorga រួចរាល់ ប៉ុន្តែឯកសារមួយចំនួន ដែលជាភស្តុតាង ត្រូវបានគេលួច និងក្លែងបន្លំទាំងស្រុង។
ទោះបីជារឿងនេះក្លាយជាប្រធានបទក្តៅក្តី ប៉ុន្តែលោក Agnelli ប្រធានក្លិប Juventus បានធ្វើការគាំទ្រទៅលើ Ronaldo ដោយបានប្រាប់ទៅកាន់ Ronaldo ថា ទ្វារផ្ទះរបស់លោក និង ទ្វារក្លិប Juventus បើកស្វាគមន៍ជានិច្ច នៅពេលដែល Ronaldo ត្រូវការអ្វីមួយឲ្យ ជួយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅពេលដែលធ្វើដំណើរទៅកាន់ទឹកដី Man Utd សប្តាហ៍នេះ លោកបាននិយាយថា ខ្ញុំជាបុរសសប្បាយចិត្ត យើងបានធ្វើសេចក្តីថ្លេងការណ៍រួចរាល់ហើយសប្តាហ៍មុន ខ្ញុំមិនខុសនោះទេ ហើយខ្ញុំក៏មិននិយាយកុហកដែរសម្រាប់ស្ថានភាពនេះ៕
ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!! ភ្នាក់ងារជំនាញរង់ចាំទទួលទូរស័ព្ទ 24ម៉ោង Tel: 093 62 64 55
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!