ម៉ាដូណា ចែកផ្លូវជាមួយប្តីក្មេង ខណៈខាងប្រុស​បង្ហោះវីដេអូទឹកភ្នែកទឹកសំបោរស្តាយស្រណោះ​

0

ភ្នំពេញ៖ ក្រោយបានអះអាងប្រាប់អ្នកសារព័ត៌មានកន្លងទៅថ្មីៗនេះថា ពួកគេនឹង​ព្យាយាមរក្សាចំណងស្នេហាភេទដូចគ្នានេះ ឲ្យរឹងមាំ ក្នុងពិធីខួបកំណើត ក៏ស្រាប់តែព្រឹកនេះ បែរជាប្តីក្មេង ម៉ាដូណា ដែលជា​តារាក្រមិចក្រមើម បង្ហោះវីដេអូ ទឹកភ្នែកទឹកសំបោរ យំស្តាយស្រណោះអនុស្សាវរីយ៍កន្លងទៅ។​

កន្លងទៅលោក ហេង ទ្រី បានបង្ហោះសារថា «មានរឿងជាច្រើន​ដែលយើង​មិនទាន់បានធ្វើ ហើយថ្ងៃនេះជាថ្ងៃដែលយើងត្រូវ…បងមិនដែរ​ធ្លាប់គិតថាមានថ្ងៃនេះ បងតែងតែសួរ​អូនថា អូនហ្អ៎ា! អូនស្រលាញ់បងទេ ? ប៉ុន្តែថ្ងៃនេះរឿងដែលបងខ្លាចបានក្លាយជាការពិតហើយ ព្រោះតែគេទើបយើងបែកគ្នា កុំនិយាយថាបងរមើលគុណអោយសោះ បងមិនដែលរមើលគុណគេទេ បងមានបានរាល់ថ្ងៃដោយសារអូន ហើយបងពិតជាមិនអាចរមើលគុណបានទេ តាំងពីពេលយើងស្រលាញ់គ្នាមកដល់ថ្ងៃនេះ បងតែងតែ​តាមហួងហែង ប្រច័ណ្ឌ បារម្ភពីអូនគ្រប់ពេល បងមិនអាចទ្រាំមើល​សង្សារលួច​ទាក់ទងជាមួយគេនោះទេ »។

សំណេរនេះ ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនយល់ឃើញថា ខាងស្រី(ម៉ាដូណា) បានរកឃើញអ្នកថ្មី ទើបចំណងស្នេហា នេះ​ត្រូវបែកបាក់ ។

ស្រាប់តែព្រឹកនេះថ្ងៃទី​២៧ ខែតុលា ឆ្នាំ២០១៨ លោកទ្រីហេង បានបញ្ចេញវីដេអូឃ្លិបមួយទៀតទឹកភ្នែកទឹកសំបោរ​ស្តាយអនុស្សាវរីយ៍ អបជាមួយសំណេរថា «ត្រូវតែចេះទទួលយកការពិត ពេលនេះម៉ោងនេះខ្ញុំក្លាយជាមនុស្សដទៃ ហើយខ្ញុំក៏ពិបាកទទួលយកអាររម្មណ៍មួយនេះខ្លាំងបំផុត ប៉ុន្តែនៅលើលោកនេះអ្វីក៏អាចកើតឡើងបានដែល ខ្ញុំយំនៅពេលនេះបញ្ចក់ថា ខ្ញុំនិងរឹងមាំនៅថ្ងៃបន្ទាប់ ហើយទឹកភ្នែកបុរសម្នាក់នេះគឺបញ្ចក់ពីក្ដីស្រលាញ់ពិតប្រាកដ៏ មិនមែនជាការស្រលាញ់បោកប្រាស់នោះទេ អរគុណចំពោះការបារម្ភ ពីសំណាក់បងប្អូនសិល្បះ ក៏ដូចជាមិត្ដរួមការងារទាំងអស់ ដែលបានខ្វាយខ្វល់ពីខ្ញុំ ខ្ញុំនិងបោះជំហានបន្តរទៀតដោយការតស៊ូរ » ។

ទោះបីជាបានបញ្ចេញសារយ៉ាងនេះក្តី ខាងស្ថាប័ន obnasia បានព្យាយាមទាក់ទងទៅកាន់លោក ទ្រីហេង ដូចគ្នាដើម្បីបញ្ជាក់ ប៉ុន្តែលោកមិនបានឆ្លើយតបនោះទេ ពាក់ព័ន្ធរឿង​នេះ ៕

ទស្សនា​វីដេអូ លោកទ្រីហេង យំទឹកភ្នែកទឹកសំបោរ ស្តាយម៉ាដូណា ៖

https://youtu.be/nqGv-dD5QDI