លោក Mauricio Pochettino នៅមិនទាន់បានសម្រេចចិត្តនៅឡើយនោះទេ ថាដាក់កីឡាករ Christian Eriksen ក្នុងការប្រកួតដណ្តើមពាន Champions League ជាមួយ PSV នៅថ្ងៃពុធនេះឬយ៉ាងណា?
Eriksen បានត្រឡប់មកវិញហើយ បន្ទាប់ពីបាត់បង់ការប្រកួតចំនួន ៤ ដោយអង្គុយក្នុងតំណែងជាកីឡាករបម្រុង ក្រោយពីមានបញ្ហារបួស ។ប៉ុន្តែទោះជាឃើញសញ្ញាល្អ បន្ទាប់ពីចូលហ្វឹកហាត់ កីឡាករសញ្ជាតិដាណឺម៉ាករូបនេះ អាចនឹងអង្គុយតំណែងជាកីឡាករបម្រុងដដែល ពេល Spurs ជួប PSV ស្ថិតនៅក្នុងគ្រុប B ដោយក្រុមទាំងពីរមិនទាន់មានពិន្ទុនៅឡើយ ក្រោយបញ្ចប់ការប្រកួតពីរជុំ កន្លងមក។
Pochettino គ្រូបង្វឹកមាន់ខ្នាយមាសបានបញ្ជាក់ថា គាត់នឹងគ្មានកីឡាករ ខ្សែការពារ Jan Vertonghen មានបញ្ហារបួសសរសៃពួរ Danny Rose (ក្រលៀន) ខណៈដែលកីឡាករ Dele Alli (របួសសរសៃពួរ) ក៏មិនមានវត្តមានដែរទោះបីជាគាត់វិលត្រឡប់ទៅកាន់ការហ្វឹកហាត់ក៏ដោយ។
លោក Pochettino បានប្រាប់ក្រុមអ្នកយកព័ត៌មានថា: «ខ្ញុំគិតថា Danny Rose, Dele Alli និង Jan Vertonghen គឺនៅតែចេញ មិនស្ថិតក្នុងការប្រកួតនោះទេ»។លោកបានបន្ថែមថា Christian Eriksenគឺសមនឹងត្រូវបានជ្រើសរើសហើយយើងនឹងមើលឃើញនៅថ្ងៃស្អែក អាចលេងបើកឆាក ឬកីឡាករបម្រុង។
ចុចលីងទីនេះដើម្បីចុះឈ្មោះ Free ជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!!
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!