Diego Simeone សរសើរពី Costa ជាសះស្បើយរបួស​ពេលជួប Borussia Dortmund 

0

គ្រូបង្វឹក Diego Simeone  បានសង្កត់ធ្ងន់​ទៅលើសារៈសំខាន់របស់កីឡាករ Diego Costa ដោយខ្សែប្រយុទ្ធ Atletico Madrid បានវិលត្រឡប់មកវិញ ដើម្បីជួបជាមួយ Borussia Dortmund ក្នុងក្របខណ្ឌ Champions  League ។​

Costa បានអាកខានលេង ក្រោយពីមានបញ្ហារបួស សរសៃពួរគន្លាក់ជើង ប៉ុន្តែកីឡាករអេស្ប៉ាញនឹងវិញសម្រាប់ការប្រកួត នៅរាត្រីយប់នេះ ក្នុងពូល A ដោយធ្វើដំណើរទៅកាន់ទឹកដី Dortmund ។

កីឡាករ​អាយុ ៣១ ឆ្នាំរូបនេះ បានព្យាយាមយ៉ាងខ្លាំងនៅរដូវកាលនេះ  ប៉ុន្តែ​អតីតកីឡាករតោខៀវ នៅតែរកគ្រាប់បាល់មិនទាន់បាន ក្នុងក្របខណ្ឌ La Liga  ទោះបីជាធ្វើបានល្អ ដោយជួយឲ្យក្រុម Atletico ឈ្នះ 2-1 លើ Monaco ក៏ដោយនោះ​។​លោក Simeone បានធ្វើការសរសើរទៅកាន់ Costa ថា កីឡាករ Costa  តែងតែផ្តល់ឲ្យយើងនូវកម្លាំងកាយ និងសីលធម៌ ។ គាត់ជាតួអង្គដ៏សំខាន់ម្នាក់ ដែលត្រូវបញ្ចូលទៅក្នុងក្រុម  ។ គាត់បានហ្វឹកហាត់យ៉ាងល្អ កាលពីថ្ងៃច័ន្ទ ហើយគាត់បានង្ហាញពីភាពរីករាយ ។​

គ្រូបង្វឹកខាងលើថា នៅពេលដែលគាត់មានចំណង់ខ្លាំង វានឹងធ្វើឲ្យមិត្តរួមក្រុម របស់គាត់ រួមទាំងបុគ្គលិកបច្ចេកទេស សប្បាយចិត្ត ៕​

 

ចុចទីនេះដើម្បីចុះឈ្មោះជាមួយ Win2888 ជាវែបសាយកម្សាន្តអនទ្បាញដែលផ្តល់ទំនុកចិត្តខ្ពស់ សំរាប់អ្នកនៅក្រៅប្រទេសក៏អាចធ្វើការបង្កើតអោខោនបានដែរ ដោយគ្រាន់តែលោកអ្នកចុចលីងចុះឈ្មោះនៅទីនេះ …..ដោយឥតគិតថ្លៃ Free !!!!
ដកប្រាក់ ដាក់ប្រាក់ តាមគណនីជាច្រើនដែលមាននៅក្នុងស្រុកខ្មែរ!!!