ភ្នំពេញ៖ សម្រាប់វ៉ុល ១៣៩ របស់ផលិតកម្មថោន មានវត្តមានជាថ្មីរបស់តារាចម្រៀង សិទ្ធ ជាមួយបទកំពុងទទួលបានការចាប់អារម្មណ៍ ពីសំណាក់ទស្សនិកជន«ស្នាមសាក់» ក្រោយបាត់មុខរយៈពេលជិតបីឆ្នាំនោះ ។
បទ«ស្នាមសាក់» បានចេញជា Audio ចេញផ្សាយជាផ្លូវការនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ថ្មីៗនេះ ដោយមានអ្នកស្តាប់លើហ្វេសប៊ុក ៣០K និង លើយូធូប 60K ដែលជាចំនួនមួយច្រើនគួរសម ក្រោយបង្ហាញខ្លួនសារជាថ្មី ។ប៉ុន្តែអ្វីដែលធ្វើឲ្យគេទន្ទឹងរងចាំអត់បាននោះគឺ ចង់ដឹងថា អត្ថន័យ នៃ MV ក្នុងបទចម្រៀងនេះ ស៊ីអារម្មណ៍យ៉ាងណាទៅ ?
តារាចម្រៀង សិទ្ធ ប្រចាំផលិតកម្មថោន បានប្រាប់ OBN Asia ថា លោកបាត់មុខពីសិល្បៈជិត ៣ឆ្នាំដោយសារតែរវល់ភារកិច្ចផ្ទាល់ខ្លួន ហើយឃើញ ថារួចផុតពីកាតព្វកិច្ចជីវិតផ្ទាល់ខ្លួន ខាងផលិតកម្មក៏បានសម្រេចឲ្យបទសារជាថ្មីចំនួន ៤បទ ចេញលក់នៅលើទីផ្សារ ហើយបទ ដែលចេញផ្សាយជាផ្លូវការនៅលើយូធូប ហ្វេសប៊ុកនោះគឺមានបទ ស្នាមសាក់ នេះឯង ។ ចំណែកបីបទទៀត គឺបទ «ម្នាក់នេះនៅរស់ទេ» «ពីឯកាទៅឯកាបំផុត» និងបទ «នឹកបងម្តងមិនដល់ថ្នាក់ស្លាប់» ដែលសុទ្ធជាបទបង្កប់នូវមនោសញ្ចេតនា ត្រូវសាច់រឿងយុវវ័យ ។
លោកបានបន្តថា សម្រាប់បទស្នាមសាក់នេះ វាមិនពាក់ព័ន្ធនឹងជីវិតរបស់ខ្ញុំនោះទេ ប៉ុន្តែបើមានឱកាសខ្ញុំគិតថា នឹងសាក់ឈ្មោះមនុស្សជាទីស្រលាញ់ របស់ខ្ញុំ លើរាងកាយត្រង់ចំណុចណាមួយ ។លោកក៏បានបញ្ជាក់ថា បទ«ស្នាមសាក់»នេះ បានធ្វើ MV រួចស្រេចបាត់ហើយ ដោយខាងក្រុមហ៊ុនកំពុងរៀបចំចេញផ្សាយ នាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថាបទចម្រៀងដែលធ្វើឲ្យគេស្គាល់ លោក សិទ្ធ តារាចម្រៀងថោន តាមរយៈបទ «បងមិនល្អទេអូនជ្រើសគេទៅ» បទ«ស្រលាញ់បងជាកម្មរបស់អូន» និងបទ«យើងពីនាក់គ្មានថ្ងៃបែកគ្នា »ឆ្លងឆ្លើយជាមួយសុគន្ធ និសា ៕
ស្តាប់បទ «ស្នាមសាក់» ដូចខាងក្រោមនេះ៖









