ក្លិបធំចំនួន ៤ កំពុងប្រជែងគ្នាយកកីឡាករប៉ូឡូញ 

0

ខណៈទីផ្សារដោះដូរកីឡាករកៀកជិតមកដល់នោះ ក្លិបធំៗនៅតំបន់អឺរ៉ុប កំពុងសំឡឹងមើល ពីអ្នកលេងថ្មី ដែលល្អដើម្បីចូលរួម​ជាមួយក្រុម។​ទន្ទឹមនឹងនេះដែរ មានកីឡាករច្រើន ត្រូវបានផ្សារភ្ជាប់ទៅកាន់ក្លិបថ្មី ក្នុងទីផ្សារដ៏មានសក្តានុពល។​

របាយការណ៍ចុងក្រោយរបស់ The Sun បានចុះផ្សាយថា Krzysztof Piatek  ដែលជាខ្សែប្រយុទ្ធរបស់ក្លិប  Genoa កំពុងធ្វើឲ្យក្លិបធំៗ ចាប់អារម្មណ៍យ៉ាងខ្លាំង ។​ ខ្សែប្រយុទ្ធសញ្ជាតិប៉ូឡូញ អាយុ ២៣ឆ្នាំរូបនេះ ​ទទួលបានការចាប់អារម្មណ៍ពីក្លិប Barcelona, Chelsea, Liverpool និង Tottenham Hotspur ។

Krzysztof Piatek មកលេងជាមួយ Genoa មុនរដូវកាលចាប់ផ្តើមក្នុងតម្លៃ ៤លានអឺរ៉ូ  ហើយក៏កំពុងថ្កុំថ្កើង​ជាមួយទម្រង់លេង​ ជាមួយអ្វីដែលខ្លួន ចង់បាន​។

សម្រាប់ ៩ ប្រកួតក្នុងលីគនារដូវកាលនេះ Krzysztof Piatek រកបាន ១៣គ្រាប់  ដែលធ្វើឲ្យក្លាយជា​កឡាករបាល់ទាត់រកគ្រាប់បាល់ទាត់បានច្រើន ក្នុងតំបន់អឺរ៉ុប នារដូវកាលនេះ ហើយ ហើយ Kylian Mbappe ស្ថិតនៅពីក្រោយ ចំនួន ៨គ្រាប់ ៕

ទស្សនាវីដេអូរកគ្រាប់បាល់របស់  Krzysztof Piatek ដូចខាងក្រោម៖
https://www.youtube.com/watch?v=DOQgD-zGtqY