កីឡាករ Sadio Mane បានបាក់ឆ្អឹងដៃផ្នែកខាងឆ្វេង នឹងចាកឆ្ងាយពីជម្រើសជាតិ Senegal សម្រាប់វគ្គជម្រុះពានរង្វាន់ African Cup of Nations ដែលត្រូវជួបជាមួយ Sudan នៅថ្ងៃអង្គារ នេះជាលើកទី២ ។
លោក Abdourahmane Fedior ដែលជាគ្រូពេទ្យក្រុម Senegal បាននិយាយថា កីឡាករហង្សក្រហមរូបនេះ បានរបួសដៃឆ្វេង ក្នុងអំឡុងពេលដែលទទួល Sudan ក្នុងទឹកដីខ្លួនឈ្នះ 3-0 ។
លោក Aliou Cisse គ្រូបង្វឹកសេនីហ្គាល បានបញ្ជាក់ថា Mane នឹងមិនត្រឡប់សម្រាប់ការប្រកួត នៅទីក្រុង Khartoum ទោះបីជាលោកបានរួមដំណើរ ទៅកាន់ទឹកដី ស៊ូដង់ក៏ដោយនោះ។
គ្រូពេទ្យ Fedior បានបញ្ជាក់បន្ថែមថា លោក Sadio Mane បានឆ្លុះកាំរស្មីអ៊ិចរួចរាល់ កាលពីថ្ងៃច័ន្ទ ដោយបញ្ជាក់ថា លោកបានបាក់ឆ្អឹងដៃតូចខាងឆ្វេងរបស់លោក ដោយត្រូវរុំបង់របួស។
ដោយឡែក Mohamed Salah ដែលជាមិត្តរួមក្រុមរបស់ Mane ក្នុងក្លិបហង្សក្រហម ក៏មិនបានប្រកួតដូចគ្នា ដោយសារតែបញ្ហារបួសជើង អាកខានធ្វើដំណើរទៅកាន់ទឹកដី Swaziland សម្រាប់ជើងទី២ នាថ្ងៃអង្គារនេះ ៕