លោក Mourinho បានក្លាយជាប្រធានបទនៃក្បាលទំព័រ ដែលមានការសម្រេចនូវហេតុផលខុសៗនាពេលថ្មីៗនេះ ដែលធ្វើឲ្យលោកកំពុងរង នូវសម្ពាធយ៉ាងខ្លាំង ។
លោក ត្រូវបានគេបន្ទោសតាមរយៈសារព័ត៌មាន ដែលធ្វើឲ្យក្លិយខាតបង់ ជាមួយការចាប់ផ្តើមរដូវកាលដ៏អាក្រក់ ។ ទាំងនេះវាខុសឆ្ងាយដាច់ កាលលោក Sir Alex នៅកាន់កាប់ ហើយក៏មានគ្រូបង្វឹកភាគតិចដែលជោគជ័យដូចលោក ។
ខាងក្រោមនេះដែរជាហេតុផលចំនួន ៥ ពី Sir Alex គួរតែស្រោចស្រង់លោក Jose Mourinho ៖
៥. ចំណេះដឹងក្នុងទីផ្សារដោះដូរកីឡាករ
អតីតគ្រូបង្វឹកក្លិបបិសាចក្រហមនេះ តែងតែមានចំណេះដឹងពិសេស អំពីទីផ្សាផ្ទេរកីឡាករ ។ គាត់បានបំបែកឯកត្តកម្មទីផ្សារដោះដូរកីឡាករ នៅពេលដែលចាំបាច់បំផុត ហើយមិនចេះតែធ្វើការផ្ទេរ និងលក់កីឡាករនោះទេ ប៉ុន្តែគាត់ដឹងពីអ្វីដែលក្រុមបាត់បង់ ហើយទាមទារមកវិញនូវកីឡាករដែលមានទេព កោលស្យ។
អ្វីដែលកត់ចំណាំនោះគាត់បានចំណាយច្រើនសន្ធឹកសម្រាប់ទិញកីឡាករវ័យក្មេងដែលមានទេពកោសល្យ Ronaldo និង De Gea នោះហើយជាអ្វីដែល Old Traford ត្រូវការ។
អ្វីដែលកាន់អស្ចារ្យនោះទៀត ជាពិសេស ការនាំយកកីឡាករ Robin Van Persie ពីកាំភ្លើងធំ ដែលមើលទៅ Sir Alex នឹងធ្វើឲ្យប៉ះពាល់ កីឡាករដែលកំពុងលេង ប៉ុន្តេ ៣៨ ប្រកួត កីឡាកររូបនេះបានធ្វើឲ្យក្លិបឈ្នះពាន។ នេះជាអ្វីដែល JM ត្រូវសិក្សា។
៤. ការបន្ទាបខ្លួន
លោក Sir បានឈ្នះពានចំនួន ៣៨ពាន ក្នុងតំណែងជាអ្នកគ្រប់គ្រងនៅបិសាចក្រហមកន្លងមក ប៉ុន្តែមិនដែលលឺគាត់អួតពីខ្លួនឯងនោះទេ។
គាត់តែងតែបន្ទោសខ្លួនឯងនៅពេលដែលធ្វើរឿងខុស រួចហើយកែវាឲ្យមកប្រសើរវិញ។ នៅពេលដែលការប្រកួតប្រជែង គាត់តែងតែទាមទារ ឲ្យមានការគោរព ហើយគោរពទៀតចំពោះក្រុមការងារ ។ ជាពិសេសមិនបំពានការងារ ដែលខុសខ្សែបន្ទាត់ ។ ទាំងនេះខុសពីលោក jose Mourinho ឆ្ងាយដាច់ ដែលតែងតែមានមោទនភាពចំពោះខ្លួន និងមិនចេះគោរពមិត្តរួមក្រុមការងារ។
៣.ទុកចិត្តទៅលើកីឡាករដែលកំពុងលេង
គ្រប់កីឡាករដែលលេងក្រោមការដឹកនាំរបស់ Sir Alex គោរពនឹងស្រលាញ់គាត់ណាស់ ចេញពីជម្រៅបេះដូងតែម្តង។ វាជាការពិតណាស់ ដែលមានកីឡាករតិចតួចបំផុតខឹងសម្បារនឹងគាត់អស់មួយជីវិត ។ គាត់ជាបុរសដ៏អស្ចារ្យ ដោយបានផ្តល់តម្លៃដល់កីឡាករ ដោយមិនរិះគន់ កីឡាករជាសាធារណៈនោះទេ គាត់តែទន់ភ្លន់តែរឹងមាំ ហើយជាលទ្ធផលដែលធ្វើឲ្យមានការឈ្នះសម្រាប់ការប្រកួត។
Mourinho ប្រហែលគិតថាគាត់អាត្មានិយម ប៉ុន្តែ បើក្រឡេកទៅកាន់អតីតកាល លោកSir Alex បានប្រើប្រាស់កីឡាករ Wayne Rooney ផ្តួល Beckham ដោយជំនួសមកវិញនូវ Ronaldo ។ បញ្ជាក់ថាគាត់ជាមនុស្សដែលមានសមត្ថភាពគ្រប់គ្រងកីឡាករបានល្អបំផុត ។
Jose Mourinho វិញហាក់នៅឆ្ងាយពីកីឡាករ ដែលកំពុងគ្រប់គ្រងនាពេលបច្ចុប្បន្ន។
២. ការបញ្ចូលយុវជន ដើម្បីទទួលបាននូវបទពិសោធន៍
Sir Alex បានបង្កើតក្រុមម្តងហើយម្តងទៀត អំឡុងអាជីពដ៏យូរអង្វែងរបស់គាត់នៅ Man Utd ។ ទាំងនេះដោយសារតែគាត់ដឹងថា យុវជន ជាក្រុមដ៏អស្ចារ្យ ។ ភាគច្រើន ក្រុមលោក Sir Alex បានព្យាយាមបង្កើតក្រុម ដោយប្រើប្រាស់កីឡាករវ័យក្មេង និងគេមិនសូវបានស្គាល់តែលោក បានស្គាល់ច្បាស់ពីទេពកោសល្យពួកគេ។ ហើយកីឡាករវ័យក្មេងទាំងនោះ បានធ្វើឲ្យកីឡាករអាជីពដែលកំពុងមានលេងភ័យខ្លាច បាត់បង់តំណែង។
១.បាល់ទាត់ជាការកំសាន្ត
ហេតុផលដែលក្រុម Man Utd ក្លាយជាក្រុមដែលមានការចូលចិត្តបំផុតពីពិភពលោក ដោយសារតែគេមានភាពទាក់ទាញ ។
លក្ខណៈធំបំផុតរបស់ ក្រុមលោក Sir ដោយសារតែភាពអត់ធ្មត់ សមត្ថភាព ក្នុងការវាយប្រហារ ។ ក្រុមលោក តែងតែធ្វើឲ្យអ្នកទស្សនារំភើប នៅចុងម៉ោង ទោះស្ថានភាពបែបណាក៏ដោយ ព្រោះពួកគេមាសុទិដ្ឋិនិយមលើទីលាន ហើយទាំងនេះដោយសារតែគាត់យល់ពីអារម្មណ៍ទស្សនិកជន ៕