កីឡាករ ៥រូបដែល​អាចជំនួសតំណែង Pogba បាន

0

វាជាលទ្ធផលមួយដ៏ភ្ញាក់ផ្អើល​សម្រាប់​បិសាចក្រហម ដែលត្រូវបាន​ ចាកចេញពីក្របខណ្ឌ EFL Cup ដោយអតីតកីឡាករ Frank Lampard កំពុងតែដឹកនាំក្រុម Derby County ដោយលទ្ធផលគ្រាប់បាល់សរុប ប៉េណ័លទី 7-8 នៅជុំទី​៣ នោះ​។​
មុនការប្រកួត Jose Mourinho បានប្រាប់អ្នកកាសែតថា កីឡាករ Pogba មិនអាច​ធ្វើជាប្រធានក្រុមដឹកនាំការលេងម្តងទៀតបាននោះទេ ព្រោះតែទម្រង់របស់គាត់ធ្លាក់ចុះ និងធ្វើឲ្យលោកមានអារម្មណ៍មិនស្រលួល ។​
ជាមួយបញ្ហានេះដែរ ក៏ចាប់ផ្តើមបន្តលឺព័ត៌មានថា Pogba នឹងចាកចេញពី បិសាចក្រហម ។ បើដូច្នោះមែន នៅទីនេះ​មានកីឡាករចំនួន ៥ ដែលអាជំនួសតំណែង Pogba បាន​៖
#5 Frenkie De Jong (Ajax)
ខ្សែបម្រើសញ្ជាតិហុល្លង់រូបនេះ ជា​បេក្ខជន​ដ៏ល្អដែលបិសាចក្រហមគួរ​តែ​យកមកកាន់ក្លិប សម្រាប់ខែមករាខាងមុខ ឬរដូវកាលបន្ទាប់។​
ខ្សែបម្រើដែលរកប្រាក់ចំណូលខ្ពស់រូបនេះ កំពុងក្លាយជាគោលដៅចាប់អារម្មណពី Real និង Man Utd ។ តែបើសិន Pogba ចាកចេញមែន​នោះ ច្បាស់ណាស់កីឡាករវ័យ ២១ ឆ្នាំរូបនេះនឹងមកកាន់បិសាចក្រហម​ច្រើនជាង អធិរាជស ។​

#4 James Maddison (Leicester)
James Maddison បានក្លាយជាគោលដៅយ៉ាងសំខាន់សម្រាប់ក្រុម​ធំៗនៅក្នុងទឹកដីអង់គ្លេស ក្រោយពីលេងបានយ៉ាងល្អ​ក្នុងតំបន់បម្រើ ជាមួយ The Foxe ។​
ក្នុងចំណោម ៦ ប្រកួតនៅរដូវកាលនេះ គេរកបាន ៣គ្រាប់ និងជួយបញ្ចូនបាល់យ៉ាងល្អ​ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់ បាន​១គ្រាប់ ។​ ទោះបីជាគាត់ មិនទាន់បានបង្ហាញទម្រង់លេង​ដ៏ធំពិតមែន ប៉ុន្តែ បិសាចក្រហម អាចនឹង​រំពឹងទុកថា អាចនឹង​ដោះដូរ នៅខែមករា ខាងមុខ​ទៅកាន់ Old Traford ។​

#3 Blaise Matuidi (PSG)
នៅទីនេះ លេចលឺព័ត៌មានថា Juventus ចង់នាំយក Pogba ទៅកាន់ទីក្រុង Turin វិញ​ តែបើសិនរឿងនេះកើតឡើងមែន បិសាចក្រហម អាចនឹងនាំយក កីឡាករបារាំង Blaise Matuidi ទៅវិញ ។​ កីឡាករបារាំងរូបនេះ​បានក្លាយជាប្រអប់សំខាន់មួយសម្រាប់ Juventus កាលពី ៤​ឆ្នាំមុន។ ម្យ៉ាងវិញទៀត គាត់បានជួយ​ឲ្យបារាំងឈ្នះពានពិភពលោក​នៅ រុស្សីផងដែរ​។​ គ្រាប់ស្ថានការវាយលុក និង​ការពារ គឺមានល្បឿនលឿន ដែលសាកសមជំនួសតំណែង Pogba ។​

#2 Thiago Alcantara (Bayern)
កីឡាករ​រូបនេះន ក្លិប Barcelona បានលក់ទៅកាន់ទឹកដី​អាល្លឺម៉ង់នៅឆ្នាំ ២០១៣ គឺមិនបានលេចធ្លោ​នោះទេ ប៉ុន្តែ​សក្តានុពលគឺគ្មានទីបញ្ចប់ ។​ ដោយបានបង្ហាញទម្រង់លេងបានយ៉ាងល្អ ហើយក៏ត្រូវបានក្លិបបិសាចក្រហមទាក់ទង​ជាច្រើនដងផងដែរ​។​

#1 Adrien Rabiot (PSG)
Rabiot បានក្លាយជាគោលដៅច្រើនឆ្នាំ ពីក្លិប Liverpool, Manchester City, Real Madrid និង​ Barcelona រហូតមកដល់ពេលបច្ចុប្បន្ន​​។​
កីឡាករវ័យ ២៣ ឆ្នាំនេះបានក្លាយជាកីឡាករ​ស្ថិតក្នុងប្រអប់កីឡាករដ៏ល្អលើពិភពលោក ។​ ប៉ុន្តែកុងត្រារបស់គាត់ នឹងផុត​កំណត់ជាមួយ PSG នៅរដូវកាលនេះ ហើយក៏មិនចង់បន្តដោយធ្វើការចាកចេញ ដើម្បីយកឱកាសថ្មី។​
តែបើសិនជា Pogba ចាកចេញពី បិសាចក្រហមមែននោះ តំណែងខ្សែបម្រើនៅក្លិបធំរបស់អង់គ្លេសនេះ នឹងជំនួសដោយAdrien Rabiot ៕