ភ្នំពេញ៖ កាលពីរាត្រីយប់មិញនេះ តារាចម្រៀងទេព បូព្រឹក្ស បានផ្ទុះកំហឹងកាត់យប់ ជាមួយនឹងព័ត៌មានមួយ បានចុះផ្សាយដោយ ដាក់ចំណងជើងថា «តារាខ្មែរឥលូវក្តៅសាច់ម៉េស!!ចុម..គេស៊ីបាយបែបរឿង ជប៉ុន??» អមជាមួយរូបភាពជាច្រើនកៀកកើយ និងសិចស៊ីជាមួយ ងួន ចាន់ ដេវីត ។
និយាយពីងួន ចាន់ដេវីត បានចាកចេញពីផលិតកម្មហង្សមាស ជាផ្លូវការហើយ ហើយខ្លួនគេផ្ទាល់ក៏បានប្រកាសផងដែរថា គេបានក្លាយជាតារាចម្រៀង ឯករាជ្យដូចដើមវិញ ។
ទោះបីជារឿង ងួន ចាន់ដេវីត បានស្ងប់ស្ងាត់ក្រោយការចេញទាំងមន្ទិល តែរាត្រីយប់មិញនេះគូស្នេហ៍ តារាចម្រៀងរូបនេះ បានបញ្ចេញ នូវប្រតិកម្មធ្ងន់ធ្ងរចំពោះផេកព័ត៌មានមួយ ដោយចុះដាក់ចំណងជើងដុត ទេព បូព្រឹក្ស ថា «តារាខ្មែរឥលូវក្តៅសាច់ម៉េស!!ចុម..គេស៊ីបាយបែបរឿង ជប៉ុន??» ចំណងជើងនេះបានធ្វើឲ្យសាមីខ្លួនផ្ទុះកំហឹងយ៉ាងខ្លាំង កាត់យប់តែម្តង។
តាមរយៈឃ្លិបឡាយទាំងក្តៅចិត្តឈួលដល់ចុងច្រមុះនេះ ទេព បូព្រឹក្ស បានតបវិញថា «អ្នកសរសេរ ឬបងស្រីអ្នកសេរហ្នឹងហើយ ដែលហូបបាយដូចរឿងជប៉ុន ខ្ញុំមិនដឹងថារឿងជប៉ុនបែបម៉េចនោះទេ ខ្ញុំមិនដែលមើលរឿងជប៉ុននោះទេ។ ភាគច្រើនខ្ញុំមើលរឿងខ្មែរ និងពួកអឺរ៉ុប មិនចឹងទេរឿងកូរ៉េ ហើយខ្ញុំមិនដឹងថាជប៉ុនគេហូបបាយបែបម៉េចនោះទេ ព្រោះខ្ញុំមិនធ្លាប់បានទៅជប៉ុនម្តងនោះទេ»។
ក្រៅពីនេះតារាស្រីរូបនេះនៅប្រតិកម្មចំពោះទស្សនិកជនមួយចំនួន ដែលព្យាយាមរិះគន់នាង ជុំវិញការស្លៀកពាក់ផងដែរ៕





