ចាប់តាំងពីមានទម្រង់កីឡាករប្រយុទ្ធបី ដែលក្នុងនោះមាន Rivaldo, Ronaldo និង Ronaldinho នៅក្នុងការប្រកួតបាល់ទាត់ FIFA World Cup ឆ្នាំ 2002 មក ក៏គេឃើញនៅលើទឹកដីអេស្ប៉ាញគឺមានសក្តានុពលមែនទែន នៃការប្រើប្រាស់ទម្រង់បី ដូចជា Lionel Messi, Neymar និង Luis Suarez ដែលគេចាត់ទុកថាទម្រង់នេះគឺអស្ចារ្យណាស់ ។
ផ្នែកបីខាងលើ វាជា Key Player ដ៏សំខាន់ ប៉ុន្តែធាតុពិតមិនមែនសំដៅលើបាល់ទាត់លេងតែកីឡាករបីនេះនោះទេ តែអ្វីដែលលើកមកនិយាយត្រង់នេះគឺថា ផ្នែកបី ខាងលើ ជាអ្នកជួយឲ្យឈ្នះ ដែលមានប្រសិទ្ធភាពខ្ពស់ជាង ។
កាន់តែរីកចម្រើនក្នុងវិស័យបាល់ទាត់ជារៀងរាល់ខែនោះ និងការប្រកួតប្រជែងកាន់តែតឹងរឹង គេឃើញ ថាបច្ចុប្បន្ននេះ ក្លិបមួយៗ បានព្យាយាមរក នូវចំណុច កីឡាករបី ដាក់ទន្ទឹមគ្នា ដែលជាកីឡាករខ្លាំង វៃឆ្វេងជ្រលស្តាំ វាកាន់តែធ្វើឲ្យគូប្រជែងលំបាក ។
ខាងក្រោមនេះដែរជាទម្រង់ប្រយុទ្ធប្រើប្រាស់កីឡាករបីមានសក្តានុពល ក្នុងវិស័យបាល់ទាត់ ៖
#5 Gareth Bale, Karim Benzema, Marco Asensio – Real Madrid
#4 Antoine Griezmann, Diego Costa, Thomas Lemar – Atletico Madrid
#3 Neymar Jr., Edinson Cavani, Kylian Mbappe – Paris Saint Germain
#2 Lionel Messi, Luis Suarez, Phillipe Coutinho – Barcelona
#1 Mohamed Salah, Roberto Firmino, Sadio Mane – Liverpool