ប្រភពព័ត៌មាន Corriere Dello Sport បានចុះផ្សាយថា ក្លិប AC Milan កំពុងត្រៀមខ្លួនដើម្បីធ្វើការផ្លាស់ប្តូរ កីឡាករ Cesc Fabregas របស់តោខៀវ Chelsea ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ មិនទទួលបាន ភាពរីករាយ លេងក្រោមការដឹកនាំរបស់ គ្រូបង្វឹក Maurizio Sarri ។
ម្យ៉ាងវិញទៀត សម្រាប់កីឡាករអេស្ប៉ាញខាងលើ កុងត្រារបស់លោក ក៏នឹងបញ្ចប់ជាមួយតោខៀវ ផងដែរ ។ ដូច្នោះក្លិបធំអង់គ្លេសមួយនេះ នឹងលក់គាត់ចេញ ក្នុងទីផ្សារដោះដូរបើកទ្វារនាខែមករា ។
ក្រោយចាកចេញពី Barcelona កាលពីខែកក្កដា ឆ្នាំ២០១៤មក គាត់បានក្លាយជាកីឡាករល្អ សម្រាប់ក្លិបនៅទីក្រុងឡុងដ៏ ហើយក៏ជាកីឡាករ ជាមួយស្រករៗកីឡាករស្ថិតក្នុងជំនាន់គាត់ ។
កីឡាករវ័យ ៣១ឆ្នាំរូបនេះ មិនបានរំពឹងលេងច្រើន ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មីនោះឡើយ ។ មួយវិញទៀត បម្រើកណ្តាល ក៏រកឃើញតំណែងជំនួសដ៏ល្អ គឺ N’Golo Kante, Jorginho, និង Mateo Kovacic ៕