ខ្សែការពារជម្រើសជាតិអង់គ្លេស កីឡាករ Harry Maguire បានសម្រេចចិត្តបន្តកុងត្រា ៥ឆ្នាំទៀត ជាមួយក្លិប Leicester City ក្រោយលេចឭថា Manchester Unite ។ នេះបើតាមការបញ្ជាក់ពីក្លិប ចចកខាងលើ។
ខ្សែការពារកណ្តាលរូបនេះ បានរីកដុះដាលទម្រង់លេងកាន់តែខ្លាំងឡើង ក្នុងការប្រកួត World Cup កន្លងទៅ ។
Maguire បានថ្លែងប្រាប់គេហទំព័រក្លិបថា មកដល់ទីនេះគឺមានអ្វីៗល្អជាច្រើន ហើយកុងត្រាបន្តរបស់គាត់នឹងឈានដល់ឆ្នាំ ២០២៣ ។ កីឡាករវ័យ ២៥ ឆ្នាំរូបនេះបានបន្តថា សម្រាប់ក្លិប Leicester City បានផ្តល់ឱកាសឲ្យខ្ញុំជាច្រើន លេងនៅ Premier League ជាពិសេសនោះគឺស្ថាបនា នូវទម្រង់លេងខ្ញុំ ដែលជួយឲ្យខ្ញុំបានទៅលេងនៅ World Cup ពិតជាអរគុណាស់ចំពោះក្លិប៕