ខាងក្រោមនេះជាកីឡាករ ៥ដែលតោខៀវមិនគួរណាលក់៖
#5 Romelu Lukaku
ត្រូវបានតោខៀវលក់ កាលពីឆ្នាំ ២០១១ ក្រោយរួមរស់ជាមួយក្លិប រយៈពេល ៣ឆ្នាំ ដោយមិនបានបង្ហាញចំណុចល្អដល់ក្លិបនោះ ។ ក្នុងរយៈពេលដែលលេងនោះ គាត់ត្រូវបាន ក្លិបផ្តល់ឲ្យក្លិបផ្សេងៗទៀត លេងជាលក្ខណៈខ្ចីជើង ក្នុងនោះមាន West Brom និង Everton។
ក្រោយលេងបានល្អក្នុងលក្ខណៈខ្ចីជើង នៅEverton ពួកគេក៏បានសម្រេច ចិត្តទិញជាអចិន្ទ្រៃយ៍ពីតោខៀវ ។ ការលេងនេះ កីឡាករស្បែកខ្មៅ រកគ្រាប់បាល់បាន ៥៣គ្រាប់ ក្នុងចំណោម ១១០ ប្រកួត ក្នុងរយៈពេល ៣ឆ្នាំ ។ ក្រោយមកនៅឆ្នាំ ២០១៧ បិសាចក្រហមចាប់អារម្មណ៍នឹងទិញក្នុងតម្លៃ ៧៥ លានផោន និងរកគ្រាប់បាល់នៅ World Cup 2018 បាន ៤គ្រាប់ផងដែរ។

#4 Kevin De Bruyne
ខ្សែបម្រើរូបនេះបានចូលរួមលេងជាមួយតោខៀវ នៅខែមករា ឆ្នាំ២០១២ ដោយកុងត្រារយៈពេល ៥ឆ្នាំកន្លះ ។ ទោះបីជាយ៉ាងណាក៏ដោយ Jose Mourinho មិនពេញចិត្ត ដោយអនុញ្ញាតិឲ្យកីឡាករបម្រើនេះ ចាកចេញ នៅឆ្នាំ ២០១៤ ចូលរួមលេង ជាមួយ Wolfsbur ។
តែឥលូវជាកីឡាករ មេឃខៀវ និងជាបេក្ខជនកីឡាករល្អ នៅលើពិភពលោក និងអនាគត ដើម្បីដណ្តើមពាន Ballon d’Or ។

#3 Arjen Robben
កីឡាករល្អមួយរូបនៅលើពិភពលោក ក្នុងវ័យ ៣៤ឆ្នាំ បានចាកចេញពីតោខៀវនៅឆ្នាំ ២០០៧ ចូលរួមលេងជាមួយ Real Madrid ក្រោយមិនសប្បាយលេងនៅទីក្រុងឡុងដ៍ ក្រោមទម្រង់លេងរបស់ Jose Mourinho ។

#2 Juan Mata
កីឡាករខាងលើបានចូលរួមលេងជាមួយតោខៀវ នៅឆ្នាំ ២០១១ ដោយមានពេលវេលាដ៏ល្អលេងនៅទីនេះ ប៉ុន្តែការប្រកួតក្រោម Jose Mourinho ត្រូវរងបរាជ័យ ដោយមិនពេញចិត្តពីសំណាក់គ្រូនេះ។ ក្រោមកក៏បានសម្រេចចាកចេញ មកកាន់បិសាចក្រហម ដែលក្លាយជា កីឡាករដ៏សំខាន់របស់ក្លិបផងដែរ។

#1 Mohamed Salah
ម្ចាស់ពាន Golden Boot សម្រាប់លីគអង់គ្លេស 2017/18 កំពុងតែមាន សន្ទុះកេរ្តិ៍ឈ្មោះ នៅហង្សក្រហម ក្រោយរួមរស់ជាមួយក្លិបរយៈពេល ១ឆ្នាំ ។
កីឡាករអាយុ ២៥ឆ្នាំរូបនេះ បានចំណាយពេល ២ឆ្នាំ នៅតោខៀវ នៅឆ្នាំ 2014-2016 ដោយលេងបានតែ ១៣ លើក និងរកបាន ២គ្រាប់ ៕
