អ្នកចាំទីតម្លៃខ្លួនដ៏ថ្លៃរបស់តោខៀវ កីឡាករ Kepa Arrizabalaga បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការប្រជែងជាមួយ David de Gea ដើម្បីក្លាយជាអ្នកចាំទីលេខ១របស់អេស្ប៉ាញ ។
អ្នកចាំទីវ័យ ២៣ឆ្នាំរូបនេះ នឹងបង្ហាញខ្លួនលេងលើកដំបូងជាមួយ គ្រូបង្វឹក Luis Enrique នៅក្នុងខែនេះ សម្រាប់ព្រឹត្តិការណ៍ UEFA Nations League ។
Kepa បានប្រាប់អ្នកសារព័ត៌មានថា គាត់មិនខ្វល់អ្វីទាំងអស់ បូករួមទាំងការស្ទង់មតិជាដើម ប៉ុន្តែអ្វីដែលគាត់ត្រូវធ្វើនោះគឺ ប្រជែងយក តំណែងពី De Gea ។ លោកបានបន្តថា ការលេងឲ្យក្រុមជម្រើសជាតិ គឺជាសេចក្តីអំណរសាទររីករាយក្នុងចិត្ត ដោយខ្ញុំចង់នៅទីនេះដើម្បីលេង ។ នេះបើតាមអ្វីដែល កីឡាករវ័យ ២៣ឆ្នាំនេះបានប្រាប់ដល់សារព័ត៌មានអេស្ប៉ាញ AS .។
Kepa Arrizabalaga បានក្លាយជាអ្នកចាទីវ័យក្មេង ដែលមានតម្លៃថ្លៃបំផុត នៅលើពិភពលោក ក្រោយពីតោខៀវ ទិញពី Athletic Bilbao ក្នុងតម្លៃ ៨០លានអឺរ៉ូ កាលពីខែសីហា ហើយក៏កំពុងរីករាយក្នុង ៤ប្រកួតឈ្នះទាំង ៤កន្លងមកនេះ ៕